រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជាជួបពិភាក្សាជាមួយក្រុមវិស្វករជំនាញទាក់ទងគុណភាព សុវត្ថិភាព ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុប្រវែង ១៨៧,០៥គីឡូម៉ែត្រ មុនដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ!

ដើម្បីពិនិត្យពិភាក្សាលើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់និងត្រៀមដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករដើម្បីពិនិត្យពិភាក្សាលើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនាពេលឆាប់ៗខាងមុខ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងអំណរគុណទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដែលបានអនុវត្តការងារសាងសង់លឿនជាងគម្រោងដែលបានគ្រោងទុកក្នុងកិច្ចសន្យា។សម្រាប់ទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។ សូមបញ្ជាក់ថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រចបាន ៩៦,៦០% គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួន៥ម៉ោងថយមកប្រមាណ២ម៉ោងប៉ុណ្ណោះ ព្រមទាំងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង