វិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់នៃមិត្តភាពកម្ពុជា-តួកគី ហើយការអភិវឌ្ឍវិស័យកសិកម្មគឺជាគោលការណ៍គ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិទាំងពីរ!
សក្តានុពលកសិកម្មកម្ពុជាមិនគ្រាន់តែបានផលិតបានគ្រប់គ្រាន់និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេថែមទាំងអាចធ្វើការនាំចេញទៅកាន់ទីផ្សារក្នុង តំបន់និងពិភពលោកនេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ មិនតែប៉ុណ្ណោះសក្តានុពលនៃផលិតកម្មកែច្នៃនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិតដែលទាមទារឲ្យមានការចូលរួមនិងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស។ នៅចំពោះមុខលោកជំទាវឯក អគ្គរដ្ឋទូតឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវនិងស្វាគមន៍ វិនិយោគិនតួកគីដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័កសិកម្មកម្ពុជានាពេលអនាគត ហើយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឯកឧត្តម បានស្នើដល់លោកជំទាវជួយពិនិត្យពិចារណា ធ្វើការជំរុញការអនុវត្តការងារដែលបានចែងនៅក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨ដើម្បីចាប់ ផ្តើមអនុវត្តក្នុគោល បំណងធ្វើការផ្លាស់ប្តូរចែករំលែកបទ ពិសោធន៍ចំណេះដឹង ជាពិសេសលើការធ្វើទំនើបកម្មកសិកម្មអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។បន្តមកលោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងថា វិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់ប្រទេសទាំងពីរ ការអភិវឌ្ឍវិស័យកសិកម្មគឺជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរគឺជាអាទិភាពឈានមុខគេ ដោយសារវិស័យកសិកម្មកម្ពុជាមានសក្តានុពល មានទឹកគ្រប់គ្រាន់ និងផលិតផលមួយចំនួន ផលិតលើសពីតម្រូវការក្នុងស្រុកនិងត្រូវការបច្ចេកវិទ្យាកែច្នៃវត្ថុធាតុដើមសំខាន់ៗដើម្បីធ្វើការនាំចេញ។ ដូច្នេះ សម្រាប់អាណត្តិ ៤ឆ្នាំ នៃបេសកកម្មការទូត របស់លោកជំទាវនៅកម្ពុជា លោក ជំទាវថានឹងជំរុញ និងគាំទ្រឲ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរចាប់ផ្តើមដំណើរការដើម្បីឈានទៅសម្រេចបានផ្លែផ្កាតាមការរំពឹងទុក។ ករណីនេះ លោកជំទាវ បានឯកភាពថាទី១- ត្រូវខិតខំប្រឹងប្រែងចាប់ផ្តើមអនុវត្ត MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ទី២- ភាគីទាំងពីរអាចរៀបចំកិច្ចប្រជុំតាមអនឡាញមួយជំហានដំបូងជាមួយ ក្រុមការងារជំនាញនៃក្រសួងទាំងពីរដោយគួរលើកយកអនុវិស័យសំខាន់ៗមួយចំនួន យកមកពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មនៃប្រទេសយើងទាំងពីរ មុននឹងមានដំណើរ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ តួកគី ដែលជាឱកាសសម្រាប់ភាគីទាំងពីរជួប ពីភាក្សាគ្នាលម្អិតបន្ថែម លើប្រធានបទសំខាន់ៗដូចជា៖ – វិបត្តិនៃការប្រែប្រួល អាកាសធាតុ ដែលប៉ះពាល់ដល់វិស័យកសិកម្ម – បញ្ហាសន្តិសុខស្បៀងនៅទូទាំងពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ កូវិដ ១៩ និងវិបត្តិសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន- ការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា – ការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ស្រ្តីក្នុងវិស័យកសិកម្ម – ការបញ្ជូននិស្សិត និងមន្រ្តីជំនាញទៅធ្វើកម្មសិក្សា និងទស្សនៈកិច្ចសិក្សានៅប្រទេសតួកគីជាដើម៕