ឯកឧត្តម អ៊ុន ចាន់ដាអញ្ជើញចូលរួមពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អាគារសិក្សា១ខ្នង ៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន

កំពង់ចាម នាព្រឹកថ្ងៃ ០៨ ខែ កញ្ញា ២០២២​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឃឹម សេរីវង្ស រដ្ឋលេខាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតុងរ៉ុង ជាតំណាងខ្ពង់ខ្ពស់ ឯកឮត្តម ប៉ាន សូស័ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អាគារសិក្សា១ខ្នង ៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ពិធីនេះប្រារព្ធនៅអនុវិទ្យាល័យ និងបឋមសិក្សា ហ៊ុនសែន មុនីវង្ស ស្ថិតនៅភូមិទ្រមុខទី១ ក្នុងឃុំតុងរ៉ុង ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ក្នុងឱកាសនោះក៍មានការ អញ្ចើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស្សានុសិស្ស ព្រមទាំងបងប្អូន ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

​ឯកឧត្តម ​អភិបាលខេត្ត​ បាន​មានប្រសាសន៍​ថា ​ ថ្ងៃនេះ យើង​ធ្វើ​ពិធី​ក្រុង​ពាលី សាងសង់​អគារសិក្សា​ចំនួន ពីរ ខ្នង ស្ថិតនៅ​ចំនួន​ពីរ ទីតាំង​រួមគ្នា​តែម្តង គឺ​មួយ​ខ្នង នៅទីនេះ មាន​កម្ពស់ បី​ជាន់ ចំនួន ៣០ បន្ទប់ មាន​ទីចាត់ការ ចំនួន ពីរ ទី​ចាត់​សម្រាប់ សាលាបឋមសិក្សា​មួយ , ទីចាត់ការ​សម្រាប់​អនុវិទ្យាល័យ​មួយ​, សង់​របង​ប្រវែង ៤១៦ ម៉ែត្រ​, ខ្លោង​ទ្វារធំ​ចំនួន​មួយ , បង្គន់​អនាម័យ​ចំនួន ពីរ មាន ១០ បន្ទប់​, ទីលាន​ជាតា​រាង បាល់ទះ​ចំនួន មួយ និង​ទីលាន​ជាតា​រាង​បាល់ទាត់​ចំនួន មួយ ។ ដោយឡែក អគារសិក្សា មួយ​ខ្នង​ទៀត មាន​កម្ពស់ ពីរ ជាន់ មាន​បន្ទប់​ចំនួន ១០ នៅ​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​ដែរ​។​

​​ឯកឧត្តម អ៊ុន ចាន់​ដា បានបន្តទៀតថា អគារសិក្សា​ទាំងពីរ ខ្នង​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានតម្លៃ​សរុប​ចំនួន មួយ​លាន​ដុល្លារ​កន្លះ ជា​ចំណងដៃ​ថ្មី​មួយទៀត ដល់​ប្រជាពលរដ្ឋ ឃុំ​តុង​រ៉ុង និង​ឃុំ​ខ្វិត​ធំ ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី ៨ កញ្ញា នេះ ដោយ​ប្រើប្រាស់​រយៈពេល​នៃ​ការស្ថាបនា អគារសិក្សា​ជា​ប្រវត្តិសាស្ត្រ​នេះ ចំនួន ប្រាំបួន ខែ​៕

 

អត្ថបទដែលជាប់ទាក់ទង