គម្រោងអចលនទ្រព្យភូមិមរតក នាំយកសំភារៈមួយចំនួន ចែកជូនរដ្ឋបាលឃុំអង្គតាសូ និងប្រជាពលរដ្ឋកំពុងមានជីវភាពខ្វះខាតចំនួន២គ្រួសារ នៅស្រុកស្វាយជ្រំ
(ខេត្តស្វាយរៀង) លោក លី យូហេង និងលោកស្រី ងិន ចាន់មុន្នីរត្ន័ តំណាងលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប និងសហការី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះផ្តល់ជូនអាល់កុលចំនួន២កាន ម៉ាស៥កេសធំ ដល់សាលាឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយ ដេីម្បីអោយអាជ្ញាធរ ប្រេីប្រាស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌខាងមុខ ការពារការឆ្លងមេរោគកូវីត-១៩ ចូលក្នុងសហគមន៍។
លោក លី យូហេង និងលោកស្រី ងិន ចាន់មុន្នីរត្ន័ គម្រោងអចលនទ្រព្យភូមិមរតក បានឲ្យដឹងថាៈ ដោយមានការជូនដំណឹង និង ការអំពាវនាវពីអាជ្ញាធរឃុំអង្គតាសូ ដេីម្បីស្នេីសុំជំនួយដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះនូវទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គម្រោងបានក៏ចូលរួម ឧបត្ថម្ភ នូវសម្ភារះជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋគ្រួសារចំនួន២គ្រួសារ ស្ថិតក្នុងភូមិចែងមែង និងភូមិរកា នៃឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកបន្តថា អំណោយខាងលើនេះវាតិចតួចស្តួចស្តើងក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនបានមួយគ្រាផងដែរ។
នៅក្នុងឱកាសនោះ លោក អុន ពេញ មេឃុំ អង្គតាសូ តំណាងឲ្យក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក លី យូហេង និងលោកស្រី ងិន ចាន់មុន្នីរត្ន័ និងសហការីដែលបានដែលបានចំណាយធនធានជាសំភារៈនិងស្មារតីក្នុងការជួយដល់រដ្ឋបាលឃុំអង្គតាសូ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារនេះផងដែរ។
លោក មេឃុំបានបន្តថាៈ ប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារនោះមានឈ្មោះ÷
ទី១, ឈ្មោះ ម៉ុញ ថារី (ស្រី) រស់នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ទី២, ឈ្មោះ នី សំអន (ប្រុស) រស់នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ហើយនេះជាការរួមចំណែកមួយដែលគម្រោងអចលនទ្រព្យភូមិមរតក បានចូលរួមជួយទៅតាមលទ្ធភាព។
សូមបញ្ជាក់ផងដែរថាៈ ក្រុមហ៊ុនភូមិខ្មែរគ្រុប មានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារមេឃនៃក្រុមហ៊ុនផ្សារមរតក ឯកជន ( ឯ.ក ) ដែលជាផ្សារធំទី២នៅលើទឹកដីក្រុងស្វាយរៀង ហើយនៅពេលថ្មីៗនេះបានផ្តល់តូបចំនួន១២០តូប ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលមានទីតាំងស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។ ចាប់តាំងពីក្រុមហ៊ុនចាប់ដំណើរការលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង៕ ដោយ:33