កម្ពុជាដាក់ចេញយុទ្ធសាស្ត្រថាមពលអាស៊ានដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីសកលលោក!
កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ បានផ្តួចផ្តើមសកម្មភាពចំនួន ៤ សម្រាប់រដ្ឋមន្ត្រីអាស៊ាន ដើម្បីយកទៅអនុវត្តលើមាគ៌ាឆ្ពោះទៅកាន់ការប្រែក្លាយវិស័យថាមពលពិភពលោកពីការពឹកផ្អែកលើហ្វូស៊ីលឥន្ធនៈ ទៅជាថាមពល កាបូនសូន្យ ឱ្យបាននៅពាក់កណ្តាលសតវត្សនេះ ដែលត្រូវបានគេចាត់ទុកការជាការផ្លាស់ប្តូរថាមពល ចំពេលមានការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ពិភពលោក។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល និងកិច្ចប្រជុំពាក់អាស៊ានលើកទី៤០ ដែលធ្វើឡើងក្នុងរបៀបវីរៈកូនកាត់ (Hybrid) នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដល់គណៈប្រតិភូថា ការពន្លឿននៃការតភ្ជាប់បណ្តាញបញ្ជូន និងបំពង់បង្ហូរឧស្ម័ននៅទូទាំងរដ្ឋសមាជិកអាស៊ាន គឺជាគំនិតផ្តួចផ្តើមដំបូង។ ក្នុងកិច្ចប្រជុំថាមពលអាស៊ាន ក្រោមប្រធានបទ «ការពន្លឿនការផ្លាស់ប្តូរថាមពល៖ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព» សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះចាំបាច់ត្រូវតែអនុវត្តដោយការពន្លឿនការងារដែលនៅសេសសល់ ទាំងការងារបច្ចេកទេស និងផ្នែកច្បាប់ ដើម្បីឈានទៅរកការចុះសម្រុងគ្នានៃច្បាប់ និងស្តង់ដារបច្ចេកទេសនិងដើម្បីបញ្ចប់ការតភ្ជាប់ថាមពលនៅក្នុងតំបន់។ សម្តេចចបានបន្តទៀតថាគំនិតផ្តួចផ្តើមទីពីរគួរតែពន្លឿនការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិស្តីពីថាមពលស្អាត ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិក្នុងកម្រិតអតិបរមាតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានដល់អព្យាក្រឹតភាពកាបូន។ គំនិតផ្តួចផ្តើមទី៣ គឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មលើថាមពលអគ្គិសនី ពិពិធកម្មប្រភពថាមពល និងការបំពេញបន្ថែមគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មីៗ និងប្រភពហិរញ្ញប្បទានចម្រុះ។ គឺចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីសម្រេចបាននូវគោលដៅកំណត់នៃផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការលើថាមពលអាស៊ាន ២០២១-២០២៥។ សម្តេចបន្ថែមថា៖ «តំបន់របស់យើងព្រមទាំងពិភពលោកបាននិងកំពុងឆ្លងកាត់ស្ថានការណ៍ដ៏ស្មាគស្មាញនិងពិបាកព្យាករ។ បើទោះបីជាជំងឺរាតត្បាតត្រូវបានកាត់បន្ថយមកដល់កម្រិតមួយហើយបណ្តាប្រទេសជុំវិញពិភពលោកកំពុងតែចាប់បើកឡើងវិញសន្សឹមៗការងើបឡើងវិញនៃវិស័យសង្គមសេដ្ឋកិច្ចហាក់ដូចជានៅមានភាពផុយស្រួយនៅឡើយទេនៅពេលនេះ» ។«ជាក់ស្តែងការកើនឡើងនៃតម្រូវការថាមពលនិងអស្ថិរភាពនៃតម្លៃប្រេងនៅក្នុងទីផ្សារអន្តរជាតិបានជំរុញឱ្យអតិផរណាឡើងដល់កម្រិតខ្ពស់ខណៈដែលការរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុដែលដាក់ដោយធនាគារកណ្តាលនៃប្រទេសជាច្រើនបានជំរុញតម្រូវការ និងសេដ្ឋកិច្ចពិភពលោក»។ «ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅផែនដី និងគ្រោះមហន្តរាយធម្មជាតិបាននិងកំពុងលេចឡើងយ៉ាងច្បាស់ជាមួយនឹងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ កត្តាទាំងអស់នេះបានបណ្តាលឱ្យស្ថាបត្យកម្មសេដ្ឋកិច្ចពាណិជ្ជកម្មផ្លាស់ប្តូរហើយខ្សែសង្វាក់តម្លៃសកលនិងផលិតភាពធ្លាក់ចុះយ៉ាងខ្លាំង» ។ សូមបញ្ជាក់ថាប្រទេសកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មលើការដាក់បញ្ចូលថាមពលកកើតឡើងវិញទៅក្នុងការធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួ ដោយថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាសបានឈានដល់ ៤០ ភាគរយនៃថាមពលសរុបរបស់កម្ពុជា ខណៈដែលសមត្ថភាពនៃប្រភពថាមពលកកើតឡើងវិញរួមចំណែក ៥៥ ភាគរយនៅក្នុងថាមពលដែលបានដំឡើងសរុប។ មិនតែប៉ុណ្ណោះអំឡុងពេលពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានប្រាប់គណៈប្រតិភូថា ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្រួមគម្លាតអភិវឌ្ឍន៍សម្រាប់ការប្រកួតប្រជែងរបស់អាស៊ាន គឺជាការជំរុញឱ្យមានសមាហរណកម្ម និងរួមបញ្ចូលកាន់តែច្រើន។ អាស៊ានដែលមានភាពធន់ និងប្រកួតប្រជែង និងអាស៊ានសម្រាប់កំណើន និងការអភិវឌ្ឍន៍ គឺជាកត្តាជំរុញយុទ្ធសាស្ត្រដ៏សំខាន់ ដែលកម្ពុជាបានដាក់ចេញជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ៕