ឯកឧត្តម វ៉ា ថន និងលោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំអញ្ជេីញចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តធុតង្គារាម « ហៅវត្តកន្រ្ទីង ធម្មយុទ្ធ »
ខេត្តក្រចេះ ៖
ឯកឧត្តម វ៉ា ថន និងលោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំអញ្ជេីញចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តធុតង្គារាម « ហៅវត្តកន្រ្ទីង ធម្មយុទ្ធ » ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ា ថន និងលោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តក្រចេះ អញ្ជេីញចូលរួមនាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌ វេណ ទី១០ នៅវត្តធុតង្គារាម « ហៅវត្តកន្រ្ទីង ធម្មយុត្ត » ដែលស្ថិតក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពិធីកាន់បិណ្ឌនេះបានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ប្រពៃខ្មែរយេីង ដែលបន្សល់ទុកជាកេរ្តិ៍សម្រាប់មនុស្សគ្រប់ជំនាន់ឱ្យអនុវត្តទៅតាម គន្លង គឺក្នុងមួយឆ្នាំទេីបជួបជុំគ្នា មានពិធីកាន់បិណ្ឌចំនួន១៤ថ្ងៃ គឺគិតពីថ្ងៃទី ១ រោច ដល់ថ្ងៃ ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃ ទី១១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ តាមទំនៀម ទំម្លាប់ របស់ប្រពៃណីខ្មែរ ។ ហេីយនឹងបានកំណត់យកថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌធំ និងជាថ្ងៃឆ្លង បញ្ចប់នៃពិធីភ្ជុំបិណ្ឌនាថ្ងៃនោះផងដែរ ។ នាឱកាសកាន់បិណ្ឌថ្ងៃនេះដែរ ៖ ឯកឧត្តម គណៈអភិបាលខេត្ត និងលោក ជំទាវ ព្រមទាំងដឹកនាំ មន្ទីរ អង្គភាព ទាំងអស់បានអញ្ជេីញ ដាក់បាយបាត្រ« ហៅថារាប់បាត្រ» និងបង្សុកូលដេីម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាននិងបុព្វការី
ជនព្រមទាំងអ្នកស្នេហ៏ជាតិគ្រប់ជំនាន់ដែលបានពលី ជីវិតដេីម្បីបុព្វហេតុប្រទេសជាតិ និង អ្នកដែលចែកដ្ឋានទៅនៅក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ៨ ខែ ២០ថ្ងៃ ។ ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្ត និងលោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តបានប្រគេននូវទេយ្យទាន និងថវិកាដល់ព្រះសង្ឃ ក្នុងមួយអង្គទទួលបានបច្ច័យចំនួន ៥ មុឺនរៀល និងថវិកាសម្រាប់កសាងវត្ត ចំនួន ៤ លានរៀល រួមជាមួយអង្ករចំនួន ២០០គីឡូក្រាម , ទឹកសុទ្ធវីតាល់ចំនួន១០កេស, មីចំនួន ៥ កេស, ទឹកក្រូច ចំនួន ៥កេស , ទឹកត្រី ចំនួន៥យួរ , ទឹកសេអុីវ ចំនួន ៥យួរ និងលោក តា លោកយាយ ចំនួន ៥០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស ចំនួនដុំផងដែរ ៕
ដោយ ស៊ាន ចន្ទ័ដា