កិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ក្រសួង សាធារណការ និងដឹកជញ្ជូន!

នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ តំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ ធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ឃ្លា ប្រយោគ អក្ខរាវិរុទ្ធ នៃមាត្រាមួយចំនួនលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ធ្វើយ៉ាងណាឱ្យសេចក្ដី ព្រាងច្បាប់នេះអាចកំណត់បាននូវយន្តការ និងសមត្ថកិច្ចច្បាស់លាស់ សំដៅអភិវឌ្ឍ សាងសង់ ជួសជុលថែទាំប្រតិបត្តិការ និងប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សុខមាលភាពសាធារណៈ ព្រមទាំងរួមចំណែកដល់កិច្ចការពារបរិស្ថានប្រកបដោយចីរភាព។ បន្ទាប់មកអង្គប្រជុំបានសម្រេចកែសម្រួលអត្ថន័យ ពាក្យពេចន៍ឃ្លាប្រយោគនៅក្នុងជំពូកទីមួយ ដែលមានចំនួនបី មាត្រា នៃសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់នេះ៕

អត្ថបទដែលជាប់ទាក់ទង