គណៈកម្មការទី១០ព្រឹទ្ធសភាកម្ពុជាអញ្ជើញជួបពិភាក្សាការងារនិងផ្លាស់ប្តូរបទពិសោធន៍ការងារលើវិស័យប្រឆាំង អំពើពុករលួយជាមួយគណៈប្រតិភូព្រឹទ្ធសភាថៃ!

ព្រឹទ្ធសភាមានបេសកកម្មផលិតច្បាប់ឱ្យបានល្អដោយមិនចំណុះបរិយាកាសនយោបាយនិងកាលៈទេសៈណាមួយឡើយ នេះក៏ជាចំនុចស្នូល មួយដែលគណៈកម្មការអង្កេតបោសសម្អាតនិងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថាគណៈកម្មការទី១០ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការនិងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សា ជាមួយព្រឹទ្ធសភានៃ ព្រះរាជាណាចក្រថៃឡង់ដ៍ និងបានផ្លាស់ប្តូរបទពិសោធន៍ការងារលើៈ«វិស័យប្រឆាំងអំពើពុករលួយ» ជាមួយគណៈប្រតិភូគណៈកម្មាធិការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អនៃព្រឹទ្ធសភាព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មាធិការ និងដោយមានការអញ្ជើញចូលរួមចែករំលែកព័ត៌មាន និងបទពិសោធន៍លើការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សិទ្ធិអំណាចក្នុងការបំពេញកាតព្វកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តមកិតិ្តនីតិកោសបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតនៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។នៅក្នុងកិច្ចប្រជុំពិភាក្សានាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍។ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា តាមរយៈដំ ណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺពិតជារួមចំណែកដ៏សំខាន់ដល់ការលើក កម្ពស់ទំនាក់ទំនងបទពិសោធន៍ការងារនិងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធ សភាកម្ពុជាជាមួយព្រឹទ្ធសភាថៃនិយាយជារួមនិងនិយាយដោយឡែក រវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាកម្ពុជា ជា មួយ និងគណៈកម្មាធិការស៊ើប អង្កេតអំពើពុករលួយការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អនៃព្រះរាជាណាចក្រថៃឡង់ដ៍។ ឯកឧត្តមឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចទាំងមូល ជាពិសេសកិច្ចប្រជុំនាពេលនេះជាឱកាសដ៏វិសេសវិសាលក្នុងការពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការយល់ដឹងបន្ថែមសំដៅលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចនិងសមត្ថកិច្ របស់គណៈកម្មាធិការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងការពង្រឹងអភិបាលកិច្ចល្អ ឱ្យបានកាន់តែប្រសិទ្ធភាព និងគណនេយ្យភាព។ ការផ្តល់យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាមានលក្ខណៈស្ថាបនា តាមរយៈការសិក្សាស្រាវជ្រាវ វាយតម្លៃ កំណត់នូវចក្ខុវិស័យ និងផ្តល់អនុសាសន៍ កែលម្អ។ ទន្ទឹមនោះ ព្រឹទ្ធសភាមានតួនាទីជាស្ពានភ្ជាប់អំណាចរដ្ឋពីថ្នាក់ជាតិ ទៅថ្នាក់មូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ បន្ទាប់មកអង្គប្រជុំបានប្រពឹ្រត្តទៅដោយរលូន ប្រកបដោយមិត្តភាព សាមគ្គីភាព បង្កើនបាននូវកិច្ចសហប្រតិបត្តិការកាន់តែប្រសើរក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង