សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា៖កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ អំឡុងពេលសម្តេចអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១!

ព្រឹកថ្ងៃទី០៤តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១។

នៅមុនពិធីបើកមហាសន្និបាត សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញាតិឲ្យឯកឧត្តម Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិក អាស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Raja មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដោយបានដឹកនាំគណៈប្រតិភូអូឡាំពិកអាស៊ី មកចូលរួមមហាសន្និ បាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមមានប្រសាសន៍សំដែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងស្រស់បំព្រង ជាមួយនិងពហុកីឡដ្ឋានជាតិដ៏ល្អសម្រាប់ការប្រកួតកីឡាស៊ីហ្កេមនាពេលខាងមុខ។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា ឯកឧត្តមមានជំនឿយ៉ាងមុតមាំលើសមត្ថភាពកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតកីឡា ស៊ីហ្កេមនាពេលខាងមុខទទួលបានជោគជ័យ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលកម្ពុជាធ្វើជាម្ចស់ផ្ទះនៃកិច្ចប្រជុំ។ នៅចំពោះមុខប្រតិភូអូឡាពិកអាស៊ី សម្តេចតេជោបានធ្វើការកត់សំគាល់ថា តំបន់អាស៊ីយើងពិតមែនមានប្រជាជនច្រើន ប៉ុន្តែមិនប្រាកដមានកីឡាករពូកែៗ សម្រាប់ប្រកួតទទួលបានពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ ទោះជាយ៉ាងណាក៏ដោយការប្រកួតយកមេដាយ ជាកត្តាមួយ កត្តាមួយទៀតដែលសំខាន់ដែរនោះ គឺកត្តាសីលធ៌កីឡា ក្នុងន័យនេះសម្តេចបានផ្តល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ខ្ជាប់ក្នុងការគោរពសីលធម៌កីឡាក្នុងពេលប្រកូត។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សា លើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ មួយចំនួនទៀតផងដែរ។ ដើមឡើយមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នេះគ្រោងធ្វើឡើងនៅប្រទេសចិនប៉ុន្តដោយសារការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២នៅចិន ត្រូវបានលើកពេលទៅឆ្នាំ២០២៣ ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ។ ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ គឺជាឱកាសដ៏កម្រមួយសម្រាប់កម្ពុជាក្នុងស្វះស្វែងរកការគាំទ្រឱ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជា ដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ ការធ្វើម្ចាស់ផ្ទះមហាសន្និបាតនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ដូចជាការជួយផ្សព្វផ្សាយពីកម្ពុជា តាមបណ្តាញសារព័ត៌មានអន្តរជាតិ ទៅកាន់ពិភពលោក។ បន្ថែមពីលើនោះ ព្រឹត្តិការណ៍នេះក៏នឹងផ្តល់ភាពងាយស្រួល ក្នុងការទាក់ទងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជា ជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិ ក្នុងគោលបំណងជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី

១៦ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ បច្ចុប្បន្នមានទីស្នាក់ការធំ នៅប្រទេសគុយវ៉ែត ដឹកនាំដោយប្រធានស្ដីទី គឺលោក Raja Randhil Singh ជាជនជាតិក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤។ ថ្លែងសុន្ទរកថាគន្លឹៈបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការជួបជុំនៃមហាសន្និបាតលើកទី៤១ នៅកម្ពុជាក្នុងឆ្នាំ២០២២នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារសំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗ ដែលនិងទទួលបានតាមរយៈការធ្វើបទបង្ហាញ ដោយអ្នកជំនាញនៃវិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនិងវិស័យនេះ ពីព្រោះនៅឆ្នាំ២០២៣ កម្ពុជាត្រូវបានផ្តល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្កេម និងអាស៊ានប៉ារ៉ាហ្កេម ហើយនិងរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំនេះ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តលើចំណុចគន្លឹៈសំខាន់ៗចំនួន ៤ ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។ សម្តេចតេជោបន្តថា បើទោះបីជាតំបន់អាស៊ីមានចំនួនប្រជាជនច្រើនក៏ពិតមែន ប៉ុន្តែយើងមិនបានទទួលចំណាត់ថ្នាក់ខ្ពស់ រឺទទួលបានពានរង្វាន់ពិភពលោកណាមួយឡើង៕

 

អត្ថបទដែលជាប់ទាក់ទង