ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម!
ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលល្បែងស៊ីសងខុសច្បាប់ និងលើក កម្ពស់វិស័យល្បែង ពាណិជ្ជកម្មស្របច្បាប់ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារ បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ តាមរយៈសេចក្តីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមពីគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាផង ថ្ងៃនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថាការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មឱ្យកាន់ តែរឹងមាំ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈ ការបង្កើតនូវយន្តការ ស្ថាប័នសមស្រប សំដៅពង្រឹងនូវសុវត្ថិភាព សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម បង្កើតការងារ លើកកម្ពស់វិស័យ ទេសចរណ៍ និងការអភិវឌ្ឍ ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ជាប់មាត់សមុទ្រ។ ជាមួយគ្នានេះ ។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ចជាចម្បងក្នុងការរៀបចំផែនការ វិធាន គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់ និង សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវ ទីតាំងលេងល្បែងស៊ីសងខុសច្បាប់។ ក្នុងកម្មវិធីនេះដែរ ក៏មានការធ្វើបទបង្ហាញដែលផ្តោតជាសំខាន់លើនឹងផ្តោតជាសំខាន់ទៅលើសមត្ថកិច្ច រចនាសម្ព័ន្ធ និងកិច្ចដំណើរការរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដែលមាន កំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងតួនាទីភារកិច្ចរបស់អគ្គលេខា ធិការ- ដ្ឋាននៃ គ.ល.ក. ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ ១៦៥ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មនិងអាជ្ញាធរមានពាក់ព័ន្ធ ដែលមានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យល្បែងពាណិជ្ជកម្ម៕