ឯកឧត្តម អ៊ុន ចាន់ដា ទទូលអំណោយពីសប្បុរសជន ផ្តល់ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បី ចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »
កំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បសជននានា បានឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បី គាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បី គាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្ត ដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក « ង » និងទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះ ប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ។
គូសបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជន បានឧបត្ថម្ភ នាឱកាសនោះ មាន ៖ អង្ក ២.០០០គីឡូក្រាម មី ១០០កេស ទឹកក្រូច ១០កេស និងទឹកបរិសុទ្ធ ១០កេស និង ២០០យួរ ថវិកា ជាង ១៦លានរៀល និងប្រាក់ដុល្លារ ចំនួន ២.៥០០ដុល្លារ ៕