សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» និងលើកឡើង អំពីក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋភូមិព្រះដាក់ ខេត្តសៀមរាប!
វត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមប្រធានបទការស្តារកម្ពុជាឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទនេះ បានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេល១៣ឆ្នាំមកហើយ លើកលែងតែឆ្នាំ២០២០និង២០២១ ត្រូវបានខកខានដោយសាការរាត ត្បាតនៃជំងឺកូវីដ១៩។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) មានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទប់ស្កាត់ដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩នោះ នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI សហការជាមួយក្រុមហ៊ុនជីពម៉ុង ក្រុមហ៊ុនជី ហ្គៀ គ្រុប ដោយមានការគាំទ្រពីកម្មវិធីជំនួយរបស់អូស្ត្រាលីផងនោះ សន្និសីទ «ចក្ខុវិស័យកម្ពុជា» ត្រូវបានរៀបចំឡើងវិញ។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបន្តថា សន្និសីទនេះ នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ប្រធានបទទី១៖ «ការអភិវឌ្ឍដោយចរីភាពនៅក្នុងពិភពលោក ដែលប្រេះស្រាំក្រោយវិបត្តិជំងឺកូវីដ១៩»។ ប្រធានបទទី២៖ «តើកម្ពុជាអាចបន្តជោគជ័យយ៉ាងណាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩?» និងពិភាក្សាលើយុទ្ធសាស្ត្រនានា។ «អាទិភាពសម្រាប់ការស្តារឡើងវិញនូវគំរូអភិវឌ្ឍន៍របស់កម្ពុជា»។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងទាក់ទិនទៅនិងករណីផ្ទុះបាតុកម្មតវ៉ា របស់ប្រជាពលរដ្ឋរស់នៅតំបន់ព្រះដាក់ ខេត្តស្រុកបន្ទាយស្រីខេត្តសៀមរាបផងដែរ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីបានមាន ប្រសាសន៍លើកឡើងថាយើងមិនទាន់បាន មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅលើភូមិព្រះដាក់នោះទេយើងគ្រាន់តែគិតគូរពីហេដ្ឋារចនាសម្ព័ន្ធរបស់បរិវេណប្រាសាទអង្គរនៃទឹកបារាយ៍ ខាងកើតប៉ុណ្ណោះ ដូច្នេះសូមបងប្អូនភូមិព្រះរក្សាភាពស្ងប់ស្ងាត់សិន ហើយសម្តេចនិងស្នើសុំឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ ភឿង សកុណា ទៅជួបបងប្អូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅទីតាំងនោះ ៕