ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ បរិបទនេះការគាំពារនិងអភិវឌ្ឍន៍កុមារតូចដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនិងមិនអាចខ្វះបាន!

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការសកម្មភាពជាតិស្ដីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ២០២២-២០២៦ ដែលកម្មវិធីនេះរៀបចំឡើងដោយ ក្រសួងអប់រំយុវជននិងកីឡា សហការជាមួយ នឹងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្តទាំង២៥  ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៣០០នាក់ នាសណ្ឋាគារភ្នំពេញ ។  ឯកឧត្តម ពុត សាមិត្ត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច បានជម្រាបជូនអំពីរបាយការណ៍ផែនការសកម្មភាព ជាតិស្ដីពីការ គាំពារនិងអភិវឌ្ឍន៍កុមារតូចនេះ ដែលបានដាក់ចេញអាទិភាពសំខាន់ៗជំនួន ៥ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ (១). ផ្ដល់ឱកាសសម្រាប់ការអប់រំកុមារតូចប្រកបដោយគុណភាពសមធម៌និងបរិយាបន្ន (២).លើកកម្ពស់សុខភាពនិងការថែទាំកុមារតូច (៣).ផ្ដល់អាហាររូបត្ថម្ភគ្រប់គ្រាន់ដល់ស្ត្រីនិងកុមារតូច (៤).ធានាសុវត្ថិភាពនិងសន្តិសុខសម្រាប់កុមារតូច និង(៥). ផ្ដល់ការថែទាំដែលឆ្លើយតបនឹងតម្រូវការនៃគាំពារនិងការអភិវឌ្ឍន៍សម្រាប់កុមារតូច។ ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្ដីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ ២០២២-២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ក្នុងបរិបទនេះការគាំពារ និងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលផ្ដើមចេញពីការគាំទ្រការអនុវត្តបែបពហុវិស័យបញ្ចូលគ្នា។ ជាក់ស្ដែងការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា កុមារដែលបានទទួលសេវាគាំពារ និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សាតែងតែបានចូលរៀននៅសាលាបឋមសិក្សា ដោយជោគជ័យ ហើយភាគច្រើនរៀនចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និងមិនបោះបង់ការសិក្សាឡើយ។ ចាប់ពីថ្ងៃក៏កំណើតរហូតដល់អាយុក្រោមបីឆ្នាំគឺជាអំឡុងពេលដែលមាតាបិតាត្រូវផ្ដល់អាហាររូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យកោសិកាខួរក្បាលមានការ លូតលាស់បានល្អពីព្រោះក្នុងដំណាក់កាលដំបូងនេះទាំងស្រុងនោះទេ ប្រសិនបើពួកគេមិនបានទទួលនូវបំណិនមិនមែនពុទ្ធិបានទាន់ពេលវេលាមានដូចជា សមត្ថភាពផ្នែកអារម្មណ៍ EQ ដោយមានការទទួលខុសត្រូវនិងស្មោះត្រង់សមត្ថភាពផ្នែកសង្គម SQ ដោយមានការទំនាក់ទំនងល្អជាមួយ អ្នកដទៃភាពជាអ្នកដឹកនាំ និងធ្វើខ្លួនជាពលរដ្ឋសាកល និងសមត្ថភាពនៃការតស៊ូអត់ធ្មត់នឹងព្យាយាម AQ ដោយមានការជឿជាក់និងម្ចាស់ការ ដែលនឹងនាំមកនូវភាពជោគជ័យ ពេញមួយជីវិតរបស់ពួកគេ។ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បញ្ជាក់បន្តថា  ហេតុនេះហើយយើងត្រូវរួមគ្នាផ្លាស់ប្ដូរផ្នត់គំនិតមាតាបិតានិងអ្នកពាក់ព័ន្ធក្នុងការវិនិយោគ លើកុមារតូចដើម្បីឈានទៅសម្រេចគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

 

 

អត្ថបទដែលជាប់ទាក់ទង