សម្តេចតេជោសម្រេចឲ្យមានការតបណ្តាញទឹកស្អាតដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដល់ប្រជាជនក្នុងតំបន់ អភិវឌ្ឍន៍ក្នុងឃុំរុនតាឯក !

ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេអគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន   នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  តាមការស្នើសុំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  ចម  ប្រសិទ្ធ  ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍  នាពេលថ្មីៗនេះ ដើម្បីធ្វើយ៉ាងណាតបណ្តាញទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ទីប្រជុំជននៃប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍ ក្នុង ខេត្តសៀមរាប  ឯកឧត្តម  កិត្តិសេដ្ឋាបណ្ឌិត  ចម  ប្រសិទ្ធ  ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍  បានអញ្ជេីញ ជាអធិបតី បើកកិច្ចប្រជុំពិភាក្សាជាមួយ ថ្នាក់ ដឹកនាំ ទទួលបន្ទុក  និងមន្ត្រីជំនាញ     ស្តីពី ដំណេីរការអនុវត្តគម្រោងបញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍពាក់ស្នែង   ស្ថិត នៅ ឃុំ ពាក់ ស្នែង  ស្រុកអង្គរធំ  និងតំបន់អភិវឌ្ឍ រុន  តាឯក  ស្ថិត ក្នុង ភូមិតានី ឃុំរុន តាឯក   ស្រុកបន្ទាយស្រី  ខេត្ត  សៀមរាប  ព្រមទាំងបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងអភិវឌ្ឍនោះផងដែរ  ។  នៅក្នុងកិច្ចប្រជុំពិភាក្សា  មុនធ្វើការចុះពិនិត្យជាក់ស្តែង ដល់ទីតាំងតំបន់អភិវឌ្ឍពាក់ស្នែង  ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត  ទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ  បានចាត់ទុក គម្រោង អភិវឌ្ឍន៍ ខាងលេី  មានសារៈសំខាន់  ហេីយជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល  ដេីម្បីផ្គត់ផ្គង់ ដល់ ប្រជាពលរដ្ឋ តំបន់អភិវឌ្ឍខាងលេីឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់ៗក្រុមគ្រួសារ  ដែលជាការរួមចំណែកដ៏ធំមួយក្នុងការ លេីកស្ទួយកំរិតជីវភាព  និងសុខមាលភាពឲ្យល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរទីលំនៅថ្មី  និងប្រជាពលរដ្ឋរស់នៅតំបន់ចាស់ស្រាប់ប្រមាណ៧០០០  គ្រួសារ  ស្ថិត នៅ តំបន់អភិវឌ្ឍភូមិ តានី  ឃុំ រុន  តាឯក  ស្រុកបន្ទាយស្រី  ខេត្ត  សៀមរាប  និងទីតាំង អភិវឌ្ឍន៍ ស្ថិត ក្នុង ឃុំ  ពាក់ស្នែង  ស្រុកអង្គរធំ  ខេត្ត សៀមរាប  ចំនួន៧០០០ គ្រួសារទៀត ។  ដោយសារការតបណ្តាញទឹកស្អាតចេញពីប្រព័ន្ធសាងសង់បញ្ជូនទឹកស្អាតពីក្រុងសៀម រាប  ទៅ តំបន់អភិវឌ្ឍនោះ  មានចម្ងាយ ប្រមាណ៤០  គីឡូម៉ែត្រ នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  ទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ  បានណែនាំ ឲ្យ អង្គភាព រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប  ធ្វេីការសហការជាមួយ ស្ថាប័នពាក់ព័ន្ធ  និងអាជ្ញាធរដែនដី  ឲ្យបានល្អប្រសេីរ  ដេីម្បីឲ្យដំណេីរការ ការ សាងសង់ ប្រព័ន្ធ បញ្ជូនទឹកស្អាត  និងការតបណ្តាញ អនុវត្តទៅសម្រេចបានប្រកបដោយជោគជ័យ និងទាន់ពេលវេលា  សម្រាប់ ប្រជាពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ  ហេីយក៏ជាការចូលរួមចំណែកនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល  និងក្រសួង  ដេីម្បីឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា  នៅតំបន់ទីប្រជុំជន នានា នៅឆ្នាំ២០២៥  និងទឹកស្អាតសម្រាប់ទាំងអស់គ្នា  នៅឆ្នាំ២០៣០ ៕

អត្ថបទដែលជាប់ទាក់ទង