មកដល់ពេលនេះកម្លាំងសមត្ថកិច្ច បានរកឃើញសពជនរងគ្រោះចំនួន០៦នាក់បន្ថែមទៀត

យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តកណ្តា គិតមកត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលា៨:០០នាទីព្រឹក ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) មកដល់ពេលនេះ បានរងឃើញសពជនរងគ្រោះចំនួន០៦នាក់បន្ថែមទៀត ក្នុងមានកម្មេងស្រី០១នាក់ផងដែរ។

សពជនរងគ្រោះទាំង៦នាក់នោះរួមមានៈ
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ ជាសិស្ស
២-ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្ស
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ ជាសិស្ស
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស
៥-ឈ្មោះ ឧត្ដម មុន្នី ភេទប្រុសអាយុ ១៣ឆ្នាំ ជាសិស្ស និង
៦-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស ។
គួរបញ្ជាក់ផងដែរថា ចំនួនសិស្សដែលបានរកឃើញសរុបចំនួន១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។ ដោយឡែកចំពោះសិស្សសាលាដែលបានបាត់ខ្លួនដែលពុំទាន់រកឃើញ មកទល់នឹងពេលនេះនៅសល់ចំនួន០៣នាក់ ស្រី០២នាក់។

បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង