ឯកឧត្តម ហាន កុសលអញ្ជើញចូលរួមប្រជុំសិក្សាស្រាវជ្រាវសម្រាប់ការវាយតម្លៃវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារចលនាជំរុញ ភូមិមួយ ផលិតផលមួយ
កំពង់ចាម ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំសិក្សាស្រាវជ្រាវសម្រាប់ការវាយតម្លៃវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារចលនាជំរុញ ភូមិមួយ ផលិតផលមួយ ខេត្តកំពង់ចាមជាមួយក្រុមស្រាវជ្រាវឯករាជ្យ ក្រោមគម្រោងកម្មវិធីរបស់អគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយ ផលិតផលមួយ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺជាប្រធានគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ ។