អភិបាលខេត្តក្រចេះអញ្ជើញអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកឆ្លូង ០៣រូប

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹក ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ អញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខតណែង អភិបាលរងនៃគណៈអភិបាលស្រុកឆ្លូង ចំនួន០៣រូប ១. លោក  ឡា ទីនរំលី ឋានន្តរស័កគ្រូបង្រៀនកំរិតមូលដ្ឋានដេីមខ្សែពិសេសថ្នាក់លេខ៦  ជាអភិបាលរង នៃគណៈអភិបាលស្រុកឆ្លូង  ។ ២-  លោក យ៉ប់ សុផាន់ណា ឋានន្តរស័ក្តិនាយកក្រមការថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកឆ្លូង  ។ ៣- លោក ហួយ ណារិទ្ធ ឋានន្តរស័ក្តិ នាយក្រមការថ្នាក់លេខ ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកឆ្លូង  ។ពិធីនេះផងដែរ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម   ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ , លោក ឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ ,  លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យធនធានមនុស្សសាលាខេត្តក្រចេះ , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ,លោក លោក ស្រី មេបញ្ជារការ មេបញ្ជារការរងនៃកម្លាំងទាំងបីប្រភេទ រួមនិង លោក លោក ស្រីជាអភិបាល អភិបាលរងរងស្រុកឆ្លូង  , លោក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និង លោក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្រ្តី សាលាស្រុកឆ្លូង ជាង១៤០នាក់ផងដែរ   ។

ជាមួយគ្នានេះ លោក ស្រី គង់ លឹមហូរ អភិបាលនៃគណៈអភិបាលស្រុកឆ្លូង អញ្ជើញ ធ្វើគារវៈកិច្ចស្វាគមន៍ គណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍភាពនៃការរីកចម្រើនក្នុងស្រុក រយៈពេលកន្លងមកជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលបានជ្រាបផងដែរ   ។  ក្នុងឱកាសនោះ ក្រោយបានស្តាប់នូវ ការអានអនុក្រិត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ រួចមក លោក យ៉ប់ សុផាន់ណាដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុក ថ្មី អញ្ជើញលើកការប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដូចមានខាងក្រោម ៖  ១- គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ ស្រុក ខេត្ត ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្រ្តី   ។                                           ២- គោរពតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង ខិតខំអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ ដើម្បីភាពសុខសាន្ត និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ។                            ៣ – ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងលិខិតបទដ្ឋានគិតិយុទ្ធនានា  ។                                    ៤- ប្តេជ្ញា បំពេញតាមតួនាទី ការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងមានគុណភាព  ។                                            ៥- ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនរើសអើង និង មានតម្លាភាព   ។

ជាមួយគ្នានេះ លោក  យ៉ប់ សុផាន់ណា ដែលទើបនិងកាន់តំណែងថ្មី បានគោរព និងថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងតម្លើង រូបខ្ញុំជាអភិបាលរងស្រុកឆ្លូង នាឱកាសនោះ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ សំណេះសំណាល និងផ្តាំផ្ញើដល់ លោកស្រី ជាអភិបាលស្រុក និងមន្រ្តីទាំងអស់ក្នុងស្រុកឆ្លូង ពិសេស លោក អភិបាលរងទាំងបី ដែលទើបនឹងចូលកាន់តំណែងថ្មី ធ្វើយ៉ាងណា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ពិសេស ខិតខំបំរើ សេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយសហការគ្នាឱ្យបានល្អ ដើម្បីអភិវឌ្ឍន៏ក្នុងមូលដ្ឋាន របស់ខ្លួន ប្រកប ដោយចេរភាព និងបត្យាប័ណ្ណ ។

បន្ថែមលេីសពីនេះ ឯកឧត្តម គណៈអភិបាលខេត្ត បានក្រេីនរំលឹកចំពោះបងប្អូន និងមន្រ្តីរាជការ ដែល បានមកចូលរួមក្នុងកម្មវិធីនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមជួយបន្តណែនាំដល់បងប្អូននៅមូលដ្ឋាន ឱ្យចូលរួមថែរក្សាសុខភាព និងធ្វើអនាម័យឱ្យបានល្អជាប្រចាំដើម្បីខ្លួន យើងផងក៏ដូចជានៅក្នុងសហគមន៏ គ្មានជម្ងឺឆ្លង ពិសេស កូវីដ-19  និងអនុវត្តឱ្យបាន វិធានការ របស់រាជរដ្ឋាភិបាល នូវ « ៣ ការពារ និង ៣ កុំ » ជាមួយនិងការណែនាំ ពីក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New ប្រចាំខេត្តក្រចេះ

អត្ថបទដែលជាប់ទាក់ទង