ក្នុងស្រុកចន្ទ្រា អាជ្ញាធរនៅបន្តចុះត្រួតពិនិត្យទីតាំងល្បែងសុីសង និងនៅកាសុីណូ
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខា រាម អភិបាលរងខេត្តស្វាយរៀង បានបន្តដឹកនាំកម្លាំងចម្រុះចុធ្វើការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំងល្បែងសុីសងចុះត្រួតពិនិត្យទីតាំងដែលកាសុីណូចំនួន២ទីតាំងគឺ÷
ទីតាំងទី១.កាសុីណូ67
ទីតាំងទី២.កាសុីណូ99 និងតាមបណ្តាលកាសុីណូផ្សេងទៀត ដែរស្ថិតនៅក្នុងភូមិចេក ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ហើយក៏ចូលរួមនៅក្នុងកិច្ចប្រតិបត្តិការនេះដែររួមមាន
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា អស់លោក លោកស្រីជាមន្ត្រីនៅសាលាស្រុកចន្ទ្រា និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំ មេភូមិផងដែរ ។
លោក សុខា រាម ក៏បានបញ្ជាក់ដល់ម្ចាស់ទីតាំងខាងលើថា “សូមកុំអោយមានពលរដ្ឋខ្មែរ កុំអោយចូលលេងល្បែងសុីសងនៅតាមបណ្តាលកាសុីណូ និងទីតាំងបើកលេងល្បែងសុីងគ្រប់ប្រភេទ ដែលវាផ្ទុយទៅនិងច្បាប់ផងដែរ”។
លោក សុខា រាម អភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរស្រុកចន្ទ្រា និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត៕ ដោយ:33