កម្លាំងស្នងការខេត្តត្បូងឃ្មុំ ជួយរុះរើរំដោះផ្ទះប្រជាពលរដ្ឋចេញពីការបាក់ស្រុតច្រាំងទន្លេ ចំនួនបីខ្នងផ្ទះ

ត្បូងឃ្មុំៈ លោកឧត្តមសេនីទោ ម៉ុន មាគ៌ា និងលោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការស្នងការរង លោកវរសេនីយ៍ឯក សាំ ហេង អធិការនគបាលស្រុកត្បូងឃ្មុំ និងលោក ភិន ឈុន មេឃុំទន្លេបិទ លោក ឡាង ស្រ៊ិន មេភូមិទួលគរ បានដឹកនាំកម្លាំងចំនួន 30 នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៣ គ្រួសារដែលរងប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេស្ថិតនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ ហើយត្រូវបានកងកម្លាំងសហការជួយរុះរើរំដោះចេញពីការបាក់ស្រុតនោះ រួមមានឈ្មោះ

ទី ១-ផ្ទះរបស់ឈ្មោះ រស់ រី ភេទប្រុស អាយុ ៧១ ឆ្នាំមានទំហំ ៦ម×៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសីជញ្ជាំងដែក មានសមាជិកចំនួន ៦ នាក់ អាយុ ១៨ ឆ្នាំ ចំនួន ៤ នាក់ ។

ទី ២-ផ្ទះរបស់ឈ្មោះ ញៀន យន ភេទប្រុស អាយុ ៧៩ ឆ្នាំ មានទំហំ ៦ម×៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងដែក មានសមាជិក ២ នាក់ អាយុ ១៨ ឆ្នាំ ចំនួន ២ នាក់ ។

ទី ៣-ឈ្មោះ ទិត្យ ឈុនឡាយ ភេទប្រុស អាយុ ៦៣ ឆ្នាំ ផ្ទះមានទំហំ ៧ម×៩ម ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដាឈើ មានសមាជិក ២ នាក់ ស្រី ១ នាក់ អាយុ ១៨ ឆ្នាំ ចំនួន ២ នាក់ ។

លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ឲ្យដឹងទៀតថា លទ្ធផលកម្លាំងនគរបាលបានធ្វើការជួយរុះរើផ្ទះចំនួន ១ គ្រួសារ ឈ្មោះ ញៀន យន ហើយនៅថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ កម្លាំងសហការនឹងបន្តជួយរុះរើផ្ទះចំនួន ២ ខ្នងបន្ថែមទៀត ដើម្បីចេញពីការបាក់ស្រុតនេះ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង