ឯកឧត្តម ហាន កុសល ចុះចែកអំណោយសម្តេចតេជោជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤០០គ្រួសារ ក្នុងស្រុកជើងព្រៃ
កំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤០០គ្រួសារ នៅសាលាស្រុកជើងព្រៃ ជាមួយឯកឧត្តម សួន ផល្លា តំណាងឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
បន្ទាប់ពីចែកអំណោយរួច ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អមដំណើរដោយលោក អូត ឈាងលី អភិបាលស្រុក លោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី លោក នួន ម៉េងហ៊ួរ អធិការស្រុក បានអញ្ជើញចុះសួរសុខទុក្ខ ណែនាំដល់ប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងច្បាប់ផ្សេងៗ ដែលមកតាំងលំនៅដ្ឋានលើដីមាត់ប្រឡាយសាធារណៈទំនប់ ២៣ ស្ថិតនៅឃុំសូទិព្វ។
ឯកឧត្តមក៏បានបន្តដំណើរជាមួយលោកអភិបាលស្រុក និងសហការី ចុះពិនិត្យការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពដូនដុំ ឃុំសូទិព្វ។ ជាលទ្ធផលការរៀបចំសម្ភារៈ និងការផ្តល់សេវារបស់មណ្ឌលសុខភាពល្អប្រសើរហើយ នៅឡើយខ្វះបន្ទប់ទឹកបុគ្គលិកឆ្មប១ ឯកឧត្តម និងក្រុមការងារបានដោះស្រាយសាងសង់ជូនភ្លាមៗ ជាមួយនឹងស្ថានភាពបង្គន់ ជនពិការ ឬអ្នកជំងឺពិបាកប្រើប្រាស់ ព្រោះមិនត្រូវស្តង់ដាជនពិការ ឯកឧត្តមបានណែនាំឲ្យកែលម្អឡើងវិញឲ្យស្របនឹងតម្រូវការប្រើប្រាស់ផងដែរ ។