កម្លាំងនគរបាលស្នងការខេត្តត្បូងឃ្មុំចុះជួយរុះរើផ្ទះពលរដ្ឋ ៣ ខ្នង ចេញពីការបាក់ស្រុតច្រាំងទន្លេ

ត្បូងឃ្មុំ : កម្លាំងនគរបាលស្នងការខេត្តត្បូងឃ្មុំ បានចុះជួយរុះរើផ្ទះចំនួន ៣ ខ្នង ចេញពីការបាក់ស្រុតច្រាំងទន្លេ នៅចំណុចភូមិទូលគរ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ដើម្បីបញ្ជៀសចេញពីគ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិទួលគរ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើបានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នេះថា ដោយលំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំចំនួ ៩ ខ្នង​ផ្ទះដែល​កំពង់ប្រឈម​នឹង​ការ​រុះរើ ដោយសារ​ច្រាំង​ទន្លេ​កាន់តែ​បាក់​មក​កៀក​នឹង​លំនៅ​ដ្ឋាន​របស់​ពួក​គាត់​ ។

លោក ឯក សារិន មេប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ទើបលោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការស្តីទី និងលោកឧត្តមសេនីយ៍ត្រី សំ វេង លោកឧត្តមសេនីយ៍ត្រី យូ រ័ត្នចាន់សារ៉ា បានដឹកនាំកម្លាំងនគរបាលខេត្ត-កម្លាំងនគរបាលស្រុកត្បូងឃ្មុំ និងកំលាំងប៉ុស្តិ៍រដ្ឋបាលទន្លេបិទទាំងអស់ចំនួន ២៨ នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដែលប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេស្ថិត នៅភូមិទួលគរ ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានឈ្មោះដូចខាងក្រោម រួមមាន ផ្ទះឈ្មោះលន់ នីម ភេទស្រីអាយុ ៩៣ ឆ្នាំ ទំហំ ៤ ម×៤ ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងប៉ាតង់ មានសមាជិកចំនួន ២ នាក់ ត្រូវរុះរើទាំងស្រុង ផ្ទះឈ្មោះទិត្យឈុនឡា ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទំហំ ៦ ម× ១១ ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តាត្រូវរុះរើតែ ១ ខ្នងក្រោយដែលមានទំហំ ៦ ម× ៣ ម និងផ្ទះឈ្មោះ ជ័យ វិទ្ធី ភេទប្រុសអាយុ ៤៧ ឆ្នាំ មានទំហំ ៤ ម× ៥ មធ្វើអំពីឈើប្រក់ស័ង្កសី មានសមាជិក ៧ នាក់ ត្រូវរុះរើទាំងស្រុង ។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ថា ច្រាំងទន្លេនៅចំណុចខាងលើ ត្រូវបានជួសជុលបានខ្លះហើយ ដែលដឹកនាំដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោយមករដ្ឋបាលខេត្ត បានធ្វើលិខិតទៅក្រសួងជួយអន្តរាគមន៍ ពីលក្ខណ:បច្ចេកទេសបន្ថែម ។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បន្តថា រយ:ពេលប្រហែលជាមួយសប្ដាហ៍ទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធន់ធានទឹកនឹងចាត់ឲ្យមន្ត្រីបច្ចេកទេស ចុះមកសិក្សាបន្ថែមទៀតហើយលើការងារទប់ច្រាំងនេះបន្តទៀត ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង