លោក សេង សុខខឿន : ក្ដីទុក្ខកង្វ់របស់ប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាក្ដីទុក្ខកង្វល់របស់មន្ត្រីស្រុកត្បូងឃ្មុំ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ : លោក សេង សុខខឿន អភិបាលនៃគណ:អភិបាលស្រុកត្បូងឃ្មុំ បានថ្លែងថា ក្ដីទុក្ខកង្វ់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ គឺជាក្ដីទុក្ខកង្វល់របស់មន្ត្រីនៅក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំដែរ ។

លោកអភិបាលស្រុកថ្លែងបែបនេះកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងភូមិទួលគរ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងពិធីដែលលោកអភិបាលស្រុក មកយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដែលកំពង់តែរុះរើផ្ទះចេញពីការបាក់ស្រុតច្រាំងទន្លេចូលម្នុងទឹកមេគង្គ ។

អំណោយទាំងនោះរួមមាន អង្ករ មុី ទឹកត្រី ទឹកសុីអុីវ ត្រីខ ប្រេងឆា ប៉ាតង់ និងថវិការក្នុងមួយគ្រួសារចំនួន ៤០ ម៉ឺនរៀល និងថវិការរបស់លោកអភិបាលស្រុកផ្ទាល់ខ្លួនក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀលបន្ថែមទៀត សរុប ៤៥ ម៉ឺនរៀល និងជូនទៅកងកម្លាងកំពង់ជួយរុះរើផ្ទះប្រជាពលរដ្ឋ សម្រាប់ទិញទឹកទុកហូចំនួន ១០ ម៉ឺនរៀលផងដែរ ។

លោក សេង សុខខឿន អភិបាលស្រុកបន្តថា ឲ្យតែទីណាមានទុក្ខលំបាកទីនោះតែងតែមានកាកបាទក្រហមកម្ពុជាទៅដល់ទីនោះ ហើយអំណោយទាំងនេះគ្រាន់តែជាបន្តិចបន្តួចក៏ពិតមែន តែក៏អាចជួយសម្រួលដល់ការលំបាករបស់លោកយាយ លោកតា អុំពូមីងបងប្អូន បានមួយគ្រាផងដែរ ។

លោកអភិបាលស្រុកបន្ថែមទៀតថា ច្រាំងទន្លេនៅកន្លែងនេះរដ្ឋបាលខេត្ត បានប្រើស្បោងច្រកខ្សាច់ទប់បានមួយអន្លើហើយ តែអាជ្ញាធរបានផ្អាកសិន កំពង់រង់ចាំមន្ត្រីជំនាញបន្ថែម ទើបបន្តទប់តទៅទៀត ស្រាប់តែច្រៀងបានបាក់ទៅៗហើយ ប៉ិន្តែមន្ត្រីជំនាញនឹងមកដល់ក្នុងពេលឆាប់ៗ យើងនឹងបន្តទប់ទៀត ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង