ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះអញ្ជេីញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសំបូរចំនួន ០២រូប
ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះអញ្ជេីញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសំបូរចំនួន ០២រូប …!!
ខេត្តក្រចេះ ៖ , នាព្រឹក ថ្ងៃ ចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី១២ ខែ ធ្នូ ឆ្នាំ ២០២២ នេះអញ្ជេីញជាអធិបតីប្រកាស ចូលកាន់មុខតំែណង អភិបាលរងនៃគណៈអភិបាលស្រុកសំបូរចំនួន០២រូប
១-លោក ស្រី ហ៊ា សារ៉ងឋានន្តរស័កិ្ត នាយក្រមការ ថ្នាក់លេខ ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកសំបូរ ខេត្តក្រចេះ ។
២- លោក សែត សេត ឋានន្តរស័ក្តិជាគ្រូ បង្រៀន កំរិតមូលដ្ឋានដេីមខ្សែពិសេសថ្នាក់ លេខ៦ជាអភិបាលរង នៃគណៈអភិបាលស្រុក សំបូរ ខេត្តក្រចេះ ។ ពិធីនេះផងដែរ ដោយមានការ អញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម អភិបាលរងខេត្តក្រចេះ , លោក លោក លោកស្រី ប្រធាន អនុប្រធាន ទីចាត់ការ ធនធានមនុស្សសាលាខេត្តក្រចេះ , លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ,លោក លោក ស្រី មេបញ្ជារការ មេបញ្ជារការរងនៃកម្លាំងទាំងបីប្រភេទ រួមនិង លោក លោក ស្រីជាអភិបាល អភិបាលរង ស្រុក , លោក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និង លោក ប្រធានក្រុមប្រឹក្សាស្រុក ជាង១២០នាក់ផងដែរ ។ ជាមួយគ្នានេះ លោក គង់ មេត្តា អភិបាលនៃគណៈអភិបាលស្រុកសំបូរ ខេត្តក្រចេះ អញ្ជេីញ ធ្វេីគារវៈកិច្ចស្វាគមន៍ គណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងបានធ្វេីរបាយការណ៍សង្ខេប ស្តីពីវឌ្ឍភាពនៃការអភិវឌ្ឍន៏ ក្នុងស្រុក រយៈពេលកន្លងមកជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលបានជ្រាបផងដែរ ។ ក្នុងឱកាសនោះ ក្រោយបានស្តាប់នូវ ការអានអនុក្រិត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល រួចមក លោក ស្រី ហ៊ា សារ៉ង ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មី អញ្ជេីញលេីងធ្វេីការប្តេជ្ញាចិត្តជូនចំពោះមុខ គណៈអធិបតី និងអង្គពិធីទាំងមូល ដូចមានខាងក្រោម ៖
១- គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ ស្រុក ខេត្ត ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ។
២- គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល និង ខិតខំអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ ដេីម្បីភាពសុខដុមរម្យនា និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
៣ – ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងខិតខំអនុវត្តរាល់ លិខិតបទដ្ឋានគិតិយុទ្ធនានា ។
៤- ប្តេជ្ញា បំពេញតាមតួនាទី ភារកិច្ចការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងមានគុណភាព ។
៥- ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនរេីសអេីង និង មានតម្លាភាព ។
ជាមួយគ្នានេះ លោក អភិបាលរងស្រុកទាំង ២នាក់ ដែលទេីបនិងប្រកាសចូលកាន់មុខតំណែងថ្មី សូមគោរព និងថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ដែលបានទុកចិត្ត និង លេីកសំណេីរ ដល់រូបខ្ញុំបាទទាំង២នាក់ បានធ្វេីជាអភិបាលរង នៃគណៈអភិបាល ស្រុកសំបូរ ខេត្តក្រចេះ នាឱកាស នេះ ។ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ សំណេះសំណាល និងផ្តាំផ្ញេីដល់ លោក លោកស្រី ជាអភិបាលស្រុក និងមន្រ្តីទាំងអស់ក្នុងស្រុកស្នួល ខេត្តក្រចេះ ពិសេស លោក អភិបាលរងទាំង២នាក់ ដែលទេីបនិងចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ហេីយខិតខំបំរេី សេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អនិងមានប្រសិទ្ធិភាព ហេីយសហការគ្នាឱ្យបានទូលំទូលាយ ជាមួយអង្គភាព ពាក់ព័ន្ធ ដេីម្បីអភិវឌ្ឍន៏ក្នុងមូលដ្ឋាន ឱ្យកាន់តែល្អនិងរីកចម្រេីន ប្រកប ដោយចេរភាព និងស្រមតាមគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ។
បន្ថែមលេីសពីនេះ ឯកឧត្តម គណៈអភិបាលរងខេត្ត បានក្រេីនរំលឹកនិងជម្រុញ ចំពោះមន្រ្តីរាជការ ដែល បានមកចូលរួមក្នុងកម្មវិធីនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមជួយបន្តណែនាំដល់បងប្អូននៅមូលដ្ឋាន ហេីយ ពន្យល់និងនែនាំដល់ពួកគាត់ឱ្យបាន យល់នូវយន្តការនៃច្រកចេញចូលតែ ដែលជាអង្គភាព ទទួលសេវាសាធារណៈគ្រប់កិច្ចការជូនប្រជាពលរដ្ឋតាមតម្រូវការ ដោយមិនឱ្យពួកគាត់លំបាក និងប្រេីពេលវេលាយូរឡេីយ ។ ជាមួយគ្នានេះ ឯកឧត្តម ភឹម ភីរ៉ា អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយេីង សូម ចូលរួមគាំពារ ថែរក្សាសុខភាព និងធ្វេីអនាម័យឱ្យបានល្អជាប្រចាំដេីម្បី រក្សាសុខភាពខ្លួនយេីងផង ក៏ដូចជានៅក្នុងសហគមន៏ គ្មានជម្ងឺឆ្លង ពិសេស ជម្ងឺ កូវីដ-19 ដែលវា មិននៅឆ្ងាយពីយេីងទេ ។
ដូច្នេះ យេីងមានការប្រុងប្រយ័ត្នខ្ពស់ ដេីម្បី សុខភាព យេីងទាំងអស់គ្នា ។ ជាថ្មីម្តងទៀត ឯកឧត្តម ភឹមភីរ៉ា អភិបាលរងខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ ដែលមិនទាន់ទទួលចាក់វ៉ាក់ សាំងបានគ្រប់ដូស សូមអញ្ជេីញទៅទទួលចាក់ឱ្យបានគ្រប់ដូស ដេីម្បីបង្កេីន ធាតុសមក្នុងខ្លួនឱ្យបានខ្លាំង ដេីម្បីឈ្នះជំម្ងឺនេះ ។ម្យ៉ាង ទៀតជម្ងឺនេះ វាមិននៅឆ្ងាយពីយេីងទេ ។
បន្ថែមលេីសពីនេះ ឯកឧត្តម បានបញ្ជាក់ថា៖ យេីងទាំងអស់គ្នា ត្រូវបន្តអនុវត្តឱ្យបាន នូវវិធានការ របស់រាជរដ្ឋាភិបាល « ៣ ការពារ និង ៣ កុំ » ជាមួយនិងការណែនាំ របស់ក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ដេីម្បីសុខភាពយេីងទាំងអស់គ្នា ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New ប្រចាំខេត្តក្រចេះ