សូមចូលរួមអបអរប្អូនៗសិស្សទី ១២ ក្នុងខេត្តត្បូងឃ្មុំ 3.624 នាក់ ដែលបានប្រលងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១-២០២២

( ត្បូងឃ្មុំ ): លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ រួមមាន បេក្ខជនមកប្រឡងសរុប  4.810 នាក់ ក្នុងនោះស្រី 2.724 នាក់ បេក្ខជនប្រឡងជាប់ សរុប 3.624 នាក់ ស្មើនឹង 75,34 ភាគរយ ក្នុងនោះស្រី 2.160 នាក់ ស្មើនឹង 79,30 ភាគរយ ។

និទ្ទេស A សរុប 29 នាក់ ស្រី 21 នាក់ និទ្ទេស B សរុប 268 នាក់ ស្រី 169 នាក់ និទ្ទេស C សរុប 781 នាក់ ស្រី 489 នាក់ និទ្ទេស D សរុប 1.297 នាក់ ស្រី 794 នាក់ និទ្ទេស E សរុប 1.249 នាក់ ស្រី 687 នាក់ ។
បេក្ខជនប្រឡងធ្លាក់ សរុប 1.186 នាក់ ស្រី 564 នាក់ ស្មើនឹង 24,66 ភាគរយ ។
នេះបេីតាមការបញ្ជាក់​ ពី​លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ​ខេត្តត្បូងឃ្មុំ ។ សុខ ផន

អត្ថបទដែលជាប់ទាក់ទង