សម្តេច តេជោហ៊ុន សែនបញ្ជាឱ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្តពិនិត្យលេីងវិញដេីម្បីការពារផ្សោតទឹកសាប ..!! ខេត្តក្រចេះ៖ សម្តេច តេជោ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំង អាជ្ញាធរខេត្តក្រចេះ ,ខេត្តស្ទឺងត្រែង រៀបចំឱ្យបានល្អ ធ្វេីយ៉ាងណាការពារឱ្យបាន នូវផ្សោតទឹកសាបនៅទន្លេយេីងនេះឱ្យមានជីវិតគង់វង់ ក្រោយពីបានឃេីញមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ ដោយសាសកម្មភាព របស់មនុស្ស ។ សម្តេច តេជោ ថ្លែងក្នុងពិធី បេីកការរដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ ។ សម្តេច តេជោ បញ្ជាឱ្យរៀបចំតំបន់ស្នូល អចន្រ្តៃយ៏ និងតំបន់មិនអចន្រ្តៃយ៏ ដោយការបោះពោង ដាក់យុថ្កាចំណាំ និងកំណត់ទីតាំងការពារមិនឱ្យមនុស្សចូលទៅធ្វេីការនេសាទត្រីឡេីយ ធ្វេីរបៀបនេះដេីម្បីការពារជីវិតសត្វផ្សោតការគំរាមកំហែង ។ សម្តេច តេជោ បន្ត ថា៖ ក្រសួងកសិកម្មត្រូវយកចិត្តទុកដាក់ និងធ្វេីការរៀបរយឱ្យបានល្អ ហេីយដេីម្បីធានាសត្វផ្សោត មិនត្រូវបានជាប់មង ឬរំខានដល់វារកសុី ទន្ទឹមនឹងនោះ សម្តេច តេជោ បានសុំដល់ ប្រជាពលរដ្ឋយេីង ត្រូវចូលរួមរក្សាការពារ និងមិនចូលទៅនេសាទក្នុងតំបន់ដែលត្រូវបានការពារនោះទេ ។ សម្តេច តេជោ បានមានប្រសាសន៏បន្ថែមថា ៖ ត្រឹមរយៈពេលមួយសប្តាហ៏សោះ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែធ្នូ សត្វផ្សោតដល់ទៅ ៣ក្បាលបានស្លាប់ ដោយក្នុងនោះ ផ្សោតឈ្មោលពេញវ័យមួយក្បាល ត្រូវបានប្រទះឃេីញស្លាប់ អណ្តែត ទឹកតាមទន្លេ នៅក្បែអន្លង់កោះដំបង ត្រង់ទីតាំងមានព្រុំប្រទល់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ និង២ក្បាលទៀតប្រទះឃេីញ ស្លាប់អណ្តែតតាមទឹកនៅក្នុងខេត្តក្រចេះ នេះដោយតែជាប់មង អ្នកនេសាទ និងសន្ទូចរនង ដែលសត្វផ្សោត ទាំង៣ក្បាលនោះ សុទ្ធតែផ្សោតកំពុងពេញវ័យបន្តពូជ ។ ការស្លាប់ជាបន្តបន្ទាប់ ពីឱ្យមានការអំពាវនាវ ដេីម្បីការពារសត្វជិតផុតពូជ ហេីយ សត្វប្រភេទនេះ ៣ឆ្នាំចុងក្រោយ មានសត្វផ្សោត សរុប ចំនួន២៩ ក្បាលបានស្លាប់ ខណៈក្នុងឆ្នាំ២០២២ សត្វផ្សោតចំនួន ១១ក្បាលបានស្លាប់បាត់បង់ជីវិត ៕ ដោយ ស៊ាន ច័ន្ទដា ព័ត៌មាន CPP News