ឯកឧត្តម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សប្រលងជាប់នោទេស A
( ត្បូងឃ្មុំ ) : ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបណីយ៍កម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១- ២០២២ និងសិស្សប្រលងជាប់និទេស A ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិទួលវិហា ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានមានអនុសាសន៍ថា សូមឲ្យការខិតខំប្រឹងប្រែងរបស់ខ្មួយៗតទៅមុខទៀត ក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ជាយុវជនប្រកបទៅដោយគុណភាពជាតិខ្ពស់ មានចំណេះដឹង មានភាពប៉ឹនប្រសពបានល្អប្រសើរ អាចប្រគួតប្រជែងជាមួយបណ្ដារប្រទេសនានាបាន បើទៅរៀនដល់ណាឲ្យគេកោតសសើរថាកូនសិស្ស ដែលបានចេញពីខេត្តត្បូងឃ្មុំ ឬបានទៅសិក្សានៅប្រទេសណាក៏ដោយឲ្យគេកោតសសើរថា សិស្សមកពីព្រះរាជាណាចក្រកម្ពុជា គឺជាសិស្សដែលមានគុណភាព ហើយជាគម្រូល្អគេធ្វើតាម ។
ឯកឧត្តមបន្តថា ហើយម៉្យាងទៀត យើងត្រូវតែឈ្នះគេត្រង់ឥរិយាបថ ក្នុងការទំនាក់ទំនង គឺត្រូវតែឈ្នះគេ គឺដោយសារយើង គឺជាប្រជាជាតិខ្មែរ មានអរិយធម៌ មានកេរ្តិ៍ឈ្មោះកិត្តិយស្សខ្ពង់ខ្ពស់ មានអង្គរវត្ត មានប្រាំងប្រាសាទវប្បធម៌ខ្ពង់ខ្ពស់ណាស់ មានអក្សរសាស្ត្រ មានអក្សសិល្ប៍គ្រប់បែបយ៉ាង សម្រាប់បង្រៀនព្រានប្រដៅយើងទាំងអស់គ្នា ។
ឯកឧត្តមបន្ថែមថា ដូចនេះកេរ្តិ៍តំណែលនៃវប្បធម៌របស់យើងនេះ មិននៅឆ្ងាយពីយើង នៅពីក្រោយយើង សូមឲ្យយើង ដើរតែគន្លង នូវអ្វីដែលមហានគរបន្សល់ទុក នូវអ្វីដែលយើងទាំងអស់គ្នាមោទន:ភាពនេះ គឺមោទន:ភាពសម្រាប់យើង ជាប្រជាជាតិខ្មែរ សូមឲ្យយើងទាំងអស់គ្នាជួយថែរក្សា ជួយលើកតម្កើងកិត្តិយស្សជាតិនៃសេចក្ដីថ្លៃថ្នូររបស់យើង និងគាំទ្ររគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់យើង ៕ សុខ ផន