អភិបាលខេត្តក្រចេះ ជួបសំណេះសំណាលជាមួយរាជការនៃមន្ទីរសុខាភិបាល និងនិវត្តជន..!!                                                                                                                               ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសៅរ៍ទី០៧ខែមករា ឆ្នាំ ២០២៣នេះ ដេីម្បីអបអរសាទរខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា«១៩៧៩-២០២៣ »                                                                                                                                          ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈភិបាលខេត្តក្រចេះ និងជំទាវ ជួបសំណេះសំណាល ជាមួយមន្រ្តីរាជការនៃមន្ទីរ សុខាភិបាលខេត្តក្រចេះ និងនិវត្តជន ខេត្តក្រចេះចំនួន ១២០នាក់                                    ពិធីនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនរីករាយ នៅបរិវេណមន្ទីរសុខាភិបាលខេត្តនិងមានការចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ជាអភិបាលនៃគណៈភិបាលរងខេត្ត , លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងលោក មេបញ្ជាការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទជាច្រេីនរូប …!!! ។        

 ជាមួយគ្នានេះ លោក ងី ប៊ុនឡែន ប្រធាន មន្ទីរសុខាភិបាលខេត្តក្រចេះ ធ្វេីរបាយការសង្ខេប បញ្ជាក់ជូនគណៈអធិបតីនិងអង្គពិធីទាំងមូលស្តីពីការអនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្តរយៈពេលកន្លងមក  ។ បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តមានមន្ត្រីកំពុងអនុវត្តការងារចំនួន ៩៦០នាក់ ក្នុងនោះមន្រ្តីជាប់កិច្ចសន្យាមានចំនួន ១១៦នាក់។ហេីយមាន វេជ្ជបណ្ឌិតឯកទេសចំនួន០១ រូប ,វេជ្ជបណ្ឌិត ជំនាញចំនួន០២ រូប , គ្រូពេទ្យមានចំនួន១៧រូប , វេជ្ជបណ្ឌិតមានចំនួន៤០រូប និងឱសថការីមានចំនួន ១២ រូប ។ បច្ចុប្បន្ន មន្ត្រីទាំងនោះកំពុងអនុវត្តការងារជាប្រចាំ ទៅតាមជំនាញរៀងៗខ្លួន នៅមន្ទីរពេទ្យ និងតាមបណ្តាប៉ុស្តិ៏សុខភាព ។  យោងតាមរបាយការណ៏ របស់ប្រធានមន្ទីរ សុខាខេត្ត នាពេលនេះ ឯកឧត្តម  វ៉ា  ថន គណៈអភិបាលខេត្ត បានថ្លែងអគុណ ដល់គ្រូពេទ្យនៃមន្ទីរ សុខាភិបាលទាំងអស់ ដែលបានអនុវត្ត ការងារបានល្អ និងបំពេញតួនាទីរបស់ខ្លួនតាមវិជ្ជាជីវៈ បំរេី និងព្យាបាលប្រជាពលរដ្ឋយេីងនៅតាមមន្ទីរពេទ្យក្តី និងនៅតាមបណ្តាស្រុក ឬប៉ុស្តិ៍សុខ ភាពនៅតាមគោលដៅ ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌              

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៏ ណែនាំដល់ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវអនុវត្តឱ្យបានជាប្រចាំនូវក្រមសីលធម៌ជាគ្រូពេទ្យដោយមិនប្រកាន់និងមិនរេីសអេីង ចំពោះមនុស្សឡេីយ  ។ ហេីយបន្តជំរុញការចាក់វ៉ាក់ សាំង ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ដូស នៅតាមមណ្ឌលសុខ ភាព ក្នុងមូលដ្ឋាន តាមដែលអាចធ្វេីទៅបាន ។  ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត និងលោក ជំទាវ ចែកជូនវត្ថុអានុស្សាវារីយ៍ដល់និវត្តន៏ជន នូវសារ៉ុង ម្នាក់១ និងថិវិកា ម្នាក់ចំនួន១០០.០០០រៀលផងដែរ  ៕ ដោយ ស៊ាន  ច័ន្ទដា  ព័ត៌មាន CPP New

អត្ថបទដែលជាប់ទាក់ទង