ត្រៀមជំនួបសម្តេច តេជោ សែន ជាមួយអ្នកសាព័ត៌មានលេីកទី៥ ក្នុងឆ្នាំ២០២៣ ..!! ភ្នំពេញ ៖ សម្តេច តេជោ សែន អញ្ជេីញជួបអ្នកសាព័ត៌មានជាតិ និងអន្តរជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា លេីកទី៥ ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ។ បេីយោងតាម ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទូទស្សន៏ នៃក្រសួងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ៖ ក្នុងជំនួប រវាងសម្តេច តេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសាព័ត៌មានលេីកទី៥ ឆ្នាំ២០២៣ នាថ្ងៃទី១៤ ខែមករាខាងមុខនេះ បានបង្ហាញឱ្យឃេីញពីការគិតគូរ យកចិត្តទុកដាក់ និងបង្កេីតទំនាក់ទំនង រវាងអ្នកសាព័ត៌មាន និងអ្នកនាពាក្យ របស់ក្រសួងស្ថាប័ន រាជធានី ខេត្ត ។ នៅក្នុងឱកាស ត្រៀមជំនួប រវាងសម្តេច តេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ អ្នកសាព័ត៌មានលេីទី៥ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាក់ខានអស់រយះពេល២ឆ្នាំកន្លងទៅ ដោយមេរោគរាតត្បាតនៃជម្ងឺកូវី-19 ។ ក្នុងពិធីជំនួប នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន បានមានប្រសាសន៏កាលពីកិច្ចប្រជុំកិច្ចដេីម្បីត្រៀមជំនួប រវាងសម្តេច តេជោ សែន និងអ្នកសាព័ត៌មាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ថានិងមានសារៈសំខាន់ និងមានឧត្តមប្រយោជន៏ ដេីម្បីជំរុញនូវការលេីកកំពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រេីន ក្នុងការទំនាក់ទំនង អ្នក សាព័ត៌មាន និងអ្នកនាំពាក្យពីក្រសួងស្ថាប័ន អភិបាលរាជធានី ខេត្ត និងអ្នកនាំពាក្យនៅតាមមន្ទីរ អង្គភាព ធ្វេីការ ពិភាក្សាពាក់ព័ន្ធនិងវិស័យព័ត៌មាន ដេីម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងភាពសុក្រិត្យ ក្នុងការផ្តល់ប្រយោជន៍ជូនសង្គម ៕ ស៊ាន ច័ន្ទដា ព័ត៌មាន CPP. New