ជំនួប សម្តេច តេជោ សែន រវាងអ្នកសាព័ត៌មានលេីកទី៥ ឆ្នាំ«២០២៣»
ខេត្តក្រចេះ ៖ ក្នុងជំនួប អ្នកសាព័ត៌មាន និង សម្តេច តេជោ សែន លេីកទី៥ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ យោងតាមក្រសួងព័ត៌មានតម្រូវឱ្យ អ្នកសាព័ត៌ទាំងអស់ ត្រូូវធ្វេីតេស្តរហ័សរកកូវីដ-19 នៅក្រសួងព័ត៌មុខមួយថ្ងៃ ។ ត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បេីយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ចំពោះថ្នាក់ដឹកនាំនិងមន្រ្តី ក្រសួងស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានី ខេត្ត អាចធ្វេីតេស្ត ដោយខ្លួនឯង ហេីយបង្ហាញលទ្ធផលជូនអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ សង្រ្គោះបឋម និងបញ្ហានៃជំម្ងឺកូវីដ-19 ពេលទៅដល់ទីតាំងកម្មវិធីផ្ទាល់តែម្តង ។ ហេីយអ្នកសាព័ត៌មាន អាចចូលរួមក្នុងជំនួប ជាមួយសម្តេចតេជោ សែន ។ ជាមួយគ្នានោះ គឺតម្រូវឱ្យអ្នកសាព័ត៌មាន អញ្ជេីញមកទទួលប័ណ្ណចូលរួមចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នៅក្នុងការិយាល័យច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៅជាន់ទី១ រៀលរាល់ម៉ោងធ្វេីការ ។ ក្រសួងព័ត៌មានបញ្ជាក់ ដល់អ្នកសាព័ត៌ទាំងអស់ ត្រូវពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណ គ្រប់ពេលវេលា ក្នុងពេលកម្មវិធី ។ ប្រសិនបេីមានការប្រែប្រួល និងត្រូវទុកជាមោឃៈ បេីគ្មានការអនុញ្ញាត ពីគណៈគ្រប់គ្រងកម្មវិធី ។ បញ្ជាក់ ៖ អ្នកសាព័ត៌មាន ត្រូវមកដល់ទីតាំងនូវម៉ោង២រសៀល ដេីម្បីស្គេនបណ្ណ និងពិនត្យលទ្ធផលតេស្តរហ័ស នៃជំម្ងឺកូវីដ-19 ។ ដូចបានបញ្ជាក់ ពីក្រសួងព័ត៌មាន ៖ ហាមអ្នកសាព័ត៌មាន យកម៉ាសុីនថត ថងស៊ែហ្វី និងកាបូបស្ពាយ ចូលក្នុងកម្មវិធី ។ ព័ត៌មានបន្ថែម អ្នកសាព័ត៌មាន សូមទាក់ទងតាមទូរសព្ទ លេខ ០៩៧ ៧៨០ ១៧៧ , ០៧៧ ៤២៦ ៨៧៧ ។ បញ្ជាក់ផងដែរ ៖ សម្តេច តេជោ សែន នឹង ជួបសំណេះសំណាល ជាមួយអ្នកសាព័ត៌មាន ចំនួនជាង៤ ពាន់នាក់ នៅថ្ងៃ សៅរ៍ទី១៤ ខែមករា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រកោះពេជ្រ ហេីយពេលនោះ សម្តេចតេ ជោ និងបេីកឱកាសឱ្យអ្នកសាព័ត៌សួរផងដែរ ពាក់ព័ន្ធការងារផ្សេងៗ ៕ ស៊ាន ច័ន្ទដា ព័ត៌មាន CPP New