រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំប្រត្តិភូ អញ្ជើញចូលរួមអបអរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម នៅខេត្តប៉ិញភឿក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តប៉ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

 

( ត្បូងឃ្មុំ ) : លោក ណុប ឡងឌី  អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រត្តិភូខេត្ត អញ្ជើញចូលរួមអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៣ និងចូលឆ្នាំថ្មី ប្រពៃណីជនជាតិ ចិន-វៀតណាម ។
ដែលពិធីនេះប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នៅទីរួមខេត្តប៉ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។
ដោយទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់និងកក់ក្ដៅបំផុតពីលោកជំទាវ ត្រើន ទ្វេហៀន អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងឯកឧត្តម ង្វៀង ម៉ាញ់គឿន សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្ត ព្រមទាំងប្រជាជនវៀតណាមផងដែរ ។
លោក ណុប ឡងឌី អភិបាលនៃគណះអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមយ៉ាងកក់ក្តៅពី សំណាក់ថ្នាក់ដឹកនាំខេត្តប៉ិញភឿក និងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ របស់ លោកជំទាវ ត្រើន ទ្វេហៀន អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងឯកឧត្តម ង្វៀង ម៉ាញ់គឿន សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្ត ដែលបានខិតខំដឹកនាំខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។
លោក ណុប ឡងឌី អភិបាលរងខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងសូមជូនពរជ័យសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តប៉ិញភឿក ជាបងប្អូនសូមបានប្រកបទៅដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ។
សូមបញ្ជាក់ផងដែរថា ក្រៅពីប្រតិភូខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាប្រតិភូ មកពីខេត្តសម្ព័ន្ធមេត្រីភាព ចំនួន ៥ ផ្សេងទៀត រួមមាន. ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង