នាយកដ្ឋាន ជលសាស្ដ្រ នៃក្រសួងធនធានទឹក និងឧតុនិយម បន្តទប់ច្រាំងទន្លេមេគង្គខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):

នាយកដ្ឋាន ជលសាស្ដ្រ នៃក្រសួងធនធានទឹក និងឧតុនិយម បន្តទប់ច្រាំងទន្លេមេគង្គខេត្តត្បូងឃ្មុំ ជូនប្រជាពលរដ្ឋដែលរងការប្រឈម និងការបាត់ស្រុតច្រាំងទន្លេមេគង្គ នៅក្នុងភូមិទួលគរ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើឲ្យប្រជាពលរដ្ឋដែលរងកាប្រឈមសប្យាយរីមរាយ ខណ:អាជ្ញាធរ ខេត្ត បូមខ្សាច់ច្រកបេទប់ច្រាំងទន្លេ ជូនដល់ពួកគាត់ ដើម្បីកុំឲ្យច្រាំងទន្លេបន្តបាក់ស្រុតចូលទៅក្នុងទឹកទន្លេទៀត ។
ការចាប់ផ្ដើមបូមខ្សាច់ទប់ច្រាំងទន្លេនេះ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនីក្នុងភូមិទួលគរ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោក សុខ ឡេងម៉េង ប្រធានមន្ទីរអនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅពនរឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ ថា ការទប់ច្រាំងទន្លេនេះ អនុវត្តដោយនាយកដ្ឋាន ជលសាស្ដ្រ នៃក្រសួងធនធានទឹក និងឧតុនិយម ។
លោក សុខ ឡេងម៉ង បន្តថា ហើយការបូមខ្សាច់ទប់ច្រាំងទន្លេនេះ ដោយប្រើថវិការបស់រដ្ឋាភិបាល ដោយឡែកចំពោះតម្លៃការងារជួសជុលធ្នេរច្រាំងទន្លេនេះ លោកប្រធានមន្ទីរ មិនបានដឹងថា អស់តម្លៃប៉ុន្មាននោះទេ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ ដែលកំពង់តែប្រឈម បានឲ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ដោយកាលពីកន្លងមក ពួកគាត់ពេលយប់ៗ មិនសូវហានដេកទេ សុទ្ធតែដាក់វេនគ្នាដេក ហើយកាន់តែភ្លើងពិលឬភ្លើងគោម ដើរបញ្ចាំងមើលតែច្រាំងទន្លេ ខ្លាចដីច្រាំងទន្លេមានស្នាមប្រេះ ខ្លាចបាក់ស្រុតផ្ទះរបស់គាត់ចូលក្នុងទន្លេ ដោយមិនដឹងខ្លួន ។

លោក ហាង វិបុល ម្ចាស់សាឡង់បូមខ្សាច់ទប់ច្រាំងទន្លេ បានឲ្យដឹងដែរថា តំបន់ច្រាំងនេះប្រឈមខ្លាំងណាស់ មិនដឹបជាប៉ុន្មានថ្ងៃទេទើបទប់រួច ព្រោះថា បូមដាក់មួយរយបេទៅបាត់ឈឹងបែបនេះ ដោយកន្លែងនេះមានទឹកជ្រៅខ្លាំង ហើយច្រាំងទន្លេចោតខ្លាំងណាស់ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង