ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុង និងនាយករដ្ឋបាលក្រុងសួង ខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ): ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងចំនួនពីរនាក់ និងនាយករដ្ឋរដ្ឋបាលសាលាក្រុងសួង ចំនួនម្នាក់ រួមមាន លោក ស្វាយ សុទ្ធា កញ្ញា ទេព កញ្ញា និងនាយករដ្ឋបាលមួយរូបឈ្មោះ ផល សេងហាក់ ។
ពិធីនេះធ្វើឡើងនាថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ ២០២៣ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានជម្រុញ និងនែនាំដល់អាជ្ញាធរក្រុង និងសង្កាត់ទាំងពីរ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យបានកាន់តែល្អប្រសើឡើងថែមទៀត ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយក្នុងនោះត្រូវថែរក្សាឲ្យបានដាច់ខាត នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសលើការងារផ្តល់សេវាសាធារណៈ ឲ្យបានទាន់ពេលវេលា និងសំនុំឯកសារផ្សេងៗ ដល់ប្រជាពលរដ្ឋ ជាសវាងការយកលុយកាក់ពីប្រជាពលរដ្ឋ ខុសពីគោលការដែលបានកំណត់ ។
លោក ប៉េង សម្បត្តិ មានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពក្រុង ត្រូវប្រមូលផ្តុំ យកចិត្តទុកដាក់បង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសាធារណៈ ទប់ស្កាត់គ្រប់បទល្មើស ដូចជាប្លន់ប្រដាប់អាវុធ ជួញដូរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ពិសេសត្រូវបន្តបំផុសជាប្រចាំ នូវច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាប្រយោជកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឳ្យប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
លោក ប៉េង សម្បត្តិ ក៏បានជម្រុញណែនាំដល់មន្រ្តីក្នុងក្រុង ត្រូវមានទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឳ្យបានល្អ នៅក្នុងជួរក្រុមប្រឹក្សា និងគណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសម្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងរបស់ខ្លួន ៕ សុខ ផន