សុខទុក្ខប្រពលរដ្ឋគឺជា សុខទុក្ខរបស់ថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាល
អភិបាលខេត្តក្រចេះ សំណេះសំណាលជាសាមញ្ញជាមួយប្រពលរដ្ឋ និងអាជីវករនៅផ្សារអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ…!! នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញចុះ សំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយនូវបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ ក៏ដូច ជាអាជីវករ នៅផ្សារអូរឫស្សី ស្ថិតនៅលេីទឹកដីក្រុងក្រចេះ ខេត្តក្រចេះ ជាមួយក្រុមការងារ ថ្នាក់ខេត្ត ក្រុង និងអាជ្ញាសង្កាត់ អូរឫស្សី ដេីម្បីរកភាពចម្រេីននិងភាព សុខដុមរម្យនាជូនបងប្អូន ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម គណៈអភិបាលខេត្តក្រចេះ មានប្រសាសន៏ ណែនាំដល់បងប្អូន អាជីវករ នៅផ្សារអូរឫស្សី និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ និងក្នុងផ្សារទាំងអស់ចេះ ស្រឡាញ់គ្នា អត់ឱនឱ្យគ្នា គោរពគ្នា ចេះសាមគ្គីគ្នាដេីម្បីផលប្រយោជន៏ទាំងអស់គ្នាក្នុងការរកសុី លក់ ដូរសម្រាប់តម្កេីងជីវភាពតាមគ្រួសារនីមួយៗ ឱ្យបានល្អប្រសេីរ ក៏ដូចជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បង្កេីនសេដ្ឋកិច្ចគ្រួសារ ក៏ដូចរកទទួលទានប្រចាំថ្ងៃ ផងដែរ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ដែរថា ៖ គ្រួសារ និមួយៗ មានកំណេីនសេដ្ឋកិច្ចបានល្អ ប្រសេីរ សង្គមជាតិ ក៏រិទ្ធតែល្អប្រសេីរទៅតាមហ្នឹងដែរ ។នេះស បញ្ជាក់ឱ្យឃេីញថា ជាភាពទទួលខុសត្រូវរួម របស់អាជ្ញាធរខេត្តមកលេីប្រជាពលរដ្ឋរបស់យេីង ។ ដោយ ស៊ាន ច័ន្ទដា