ក្រុងបាវិតប្រារព្ធពិធីខួបលើកទី១១ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣”

 

(ស្វាយរៀង): នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីខួបលើកទី១១ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣” នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើចូលរួមពីសំណាក់ អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី សមាជិក ក្រុមប្រឹក្សាក្រុង លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យចំណុះសាលាក្រុង កងកម្លាំងសមត្ថកិច្ច ទាំងបី ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនទឹកស្អាត ក្រុមហ៊ុនប្រមូលសម្រាបហាយប្រ៊ីដហ្គាប៊ែដ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណប្រហែល ៦០០នាក់។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអានសាលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឧកាសខួបលើកទី១១ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាត លើកទី៣  ។

ឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានប្រសាសន៍ថា៖ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍន៍លើ គ្រប់វិស័យ ហើយនៅក្រុងបាវិត របស់ក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរក្នុងនោះមាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន។

ឯកឧត្តមបានបន្តទៀតថា៖ ក្រុងបាវិតយើងទទួលជ័យលាភីផ្ការំដួល១ទង ផងដែរ ដូច្នេះហើយសូមអោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនីត្រូវចូលរួមក្នុងការ ទុកដាក់សំរាមកាកសំណល់ អោយបានត្រឹមត្រូវ កុំចោលពាស់វាលពាស់កាល នាំអោយបាត់បង់សោភ័ណ្ឌភាពទីក្រុង។ ចំពោះបងប្អូនដែរមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយយកសំរាមទៅចោលតាមទីសាធារណៈនោះ និងត្រូវផាកពិន័យតាមច្បាប់៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង