គណ:កម្មការទំនាក់ទំនងព្រំដែន បើកកិច្ចប្រជុំរៀបចំកម្មវិធីលំហាត់អនុវត្ត សាកល្បងល្បាតចល័ត ត្រួត ពិនិត្យតាមបណ្ដោយព្រំដែន (កម្ពុជា វៀតណាម ) ដើម្បីពង្រឹកការដឹងនាំ ការផ្លាស់ប្ដូរព័ត៌មានចារកម្ម និងការស៊ើបអង្កេតបទល្មើសឆ្លងដែន
( ត្បូងឃ្មុំ ): នាព្រឹកថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០២៣នេះ ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំរៀបចំកម្មវិធីលំហាត់អនុវត្ត សាកល្បង ល្បាតចល័តត្រួតពិនិត្យតាមបណ្ដោយព្រំដែន (កម្ពុជា វៀតណាម ) ដើម្បីពង្រឹកការដឹងនាំ ការផ្លាស់ប្ដូរព័ត៌មានចារកម្ម និងការស៊ើបអង្កេត ប្រតិបត្តិការបទល្មើសឆ្លងដែន និង ប្រកាសកែសម្រួលគណ:កម្មការ ការិយាល័យទំនាក់ទំនងព្រំដែន ( B.L.O) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
ក្នុងកិច្ចប្រជុំនោះដែរ ធ្វើឡើងនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង ដោយមានការចូលរួមពី សមាជិក សមាជិការ គណ:កម្មការការិយាល័យទំនាក់ទំនងព្រំដែន(B.L.O) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត បានលើកឡើងថា ៖ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីស្ទាបស្ទង់ វាយតម្លៃ អំពីការលំបាក បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់ផ្សេងៗ របស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ការសាកសួរនីតិវិធី នៃការត្រួតពិនិត្យសារធាតុញៀន និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ព្រមទាំងចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រ និងទីកន្លែង របស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO)ផងដែរ។
ឯកឧត្តម បន្តថា ៖ ការិយាល័យទំនាក់ទំនងព្រំដែន BLO ចាំយាមបានបំពេញការងារតាម តួនាទី និងភារកិច្ច និងការងារប្រគល់ជូនពីថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះ នាពេលកន្លងទៅ ការិយាល័យបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅច្រកទ្វារ និងអាជ្ញាធរមូលដ្ឋាន រួមនឹងការិយាល័យទំនាក់ទំនងព្រំដែន BLO និងសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសជិតខាង ដើម្បីបង្ការបង្ក្រាបទប់ស្កាត់ការជួញដូរគ្រឿងញៀន និង រុករកឃើញគ្រឿងញៀនខុសច្បាប់ ផ្ដល់ព័ត៌មានចារកម្ម ការស៊ើបអង្កេត និងប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែនបានច្រើនគួរជាទីមោទនៈ។
ជាមួយគ្នានោះ ឯកឧត្តម ណុប ឡងឌី បញ្ជាក់ថា ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារពហុវិស័យ ដែលអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងវិស័យជាច្រើន ត្រូវចូលរួមទំស្កាត់អោយបានដាច់ខាត ជាពិសេសរាល់បទល្មើសនានា ដែលកើតឡើងនៅតាមបន្ទាត់ព្រំដែន ហើយការចូលរួមគាំទ្រដល់ការិយាល័យទំនាក់ទំនងព្រំដែន BLO គឺពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត បានដឹកនាំប្រតិភូ ចុះពិនិត្យការងារព្រំដែនចំនួន៤ទីតាំង រួមមាន. ១. ចំការចេក ២.ចុងកៅស៊ូ ៣.ប៉ុស្តិ៍ទឹក និង៤.ស្ពានតាចក់ផងដែរ ៕