ឯកឧត្តមបណ្ឌិត មុត ខៀវ៖ បុណ្យដែលពុទ្ធបរិស័ទក៏ដូចសាស និកឥស្លាម ធ្វើបុណ្យបានបុណ្យធំជាងគេ បានមគ្គផលជាងគេ គឺបោះឆ្នោតឲ្យគណបក្សប្រជាជន

អនុសាសន៍សំខាន់ៗរបស់ ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន និងជាតំណាងរបស់ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងទៅកាន់ព្រះសង្ឃ ពុទ្ធបរិស័ទ ពុទ្ធសាសនិកខ្មែរឥស្លាមក្នុងពិធីបុណ្យកាន់ អង្គនិងឆ្លងសមិទ្ធផលនានានៅវត្តពោធិសុវណ្ណារាម(ហៅវត្តត្រពាំងល្ពៅ) ស្ថិតនៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើខេត្តកំពង់ចាមន កាលពីព្រឹកថ្ងៃទី៤ ខែមីនាថា បុណ្យដែលពុទ្ធបរិស័ទក៏ដូចសាសនិកឥស្លាមធ្វើបុណ្យបានបុណ្យធំជាងគេបានមគ្គផលជាងគេគឺបោះឆ្នោតឲ្យ គណបក្សប្រជាជន ។

ឯកឧត្តមបណ្ឌិត មុត ខៀវ បានថ្លែងថា៖ ២៣ខែកក្កដា ២០២៣ ខាងមុខនេះទាំងពុទ្ធបរិស័ទទាំងសាសនិកឥស្លាម ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់ គ្នា ។ ឯកឧត្តមបណ្ឌិត បានពន្យល់ថាបោះឆ្នោតជូនគណបក្សប្រជាជនបានផលអ្វី ?ទី១.គឺឧទ្ទិសដល់វិញ្ញាណក្ខន្ធជីដូនជីតាយើងដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ហើយត្រូវបានគណបក្សប្រជាជនបានរំដោះឲ្យប្រជាជនរស់មកដល់ពេលនេះ ឧទ្ទិសទី១ នេះជាបុណ្យធំជាងគេ ។ ឯកឧត្តមបណ្ឌិតបន្តថាពាក្យចាស់ពោលថាធ្វើបុណ្យ ៧ វត្តមិនស្មើនិងសង្រ្គោះជីវិតមនុស្សម្នាក់នោះទេ។ចំណែកគណបក្សប្រជាជនសង្រ្គោះជីវិតប្រជាជនម៉ាប្រទេសគឺជាបុណ្យដ៍ធំ ។ដូច្នេះបោះឆ្នោតជូនគណបក្ស ប្រជាជន ទី១យើងនឹងទទួលបានពរជ័យពីជីដូនជីតា ញាតិការទាំង ៧សន្តានដែលបានស្លាប់ក្នុងរបបខ្មែរក្រហម៣ឆ្នាំ៨ខែ២០ ថ្ងៃ ។ ពរជ័យទី២.គឺបានមកពីព្រះពុទ្ធដោយយើងបានឆ្លើយតបគាំទ្រគណបក្សប្រជាជនដែលបានជួយសង្រ្គោះឲ្យព្រះពុទ្ធ សាសនារស់ឡើងវិញ ។ ពរជ័យទី៣ គឺបានពីព្រះអល់ឡោះ ព្រោះព្រះអល់ឡោះក៏បានរស់ឡើងវិញដោយសារគណបក្សប្រជាជននៅថ្ងៃ ៧ មករា ដែរ ។ ដូចនេះសូមសាសនិកឥស្លាមកម្ពុជាបោះឆ្នោតជូនគណបក្សប្រជា ជននៅថ្ងៃ ២៣ កក្កដា ២០២៣ ឲ្យបានទាំងអស់គ្នាបងប្អូននិងទទួលបានពរជ័យពីព្រះអល់ឡោះគ្រប់ៗគ្នា ។ ឯកឧត្តមបណ្ឌិត បន្តទៀតថាចំពោះអ្នកដែលមិនបោះ ឆ្នោតឲ្យគណបក្សប្រជាជននឹងទទួលការផ្តន្ទាទោសពីជីដូនជីតារបស់ ខ្លួនព្រោះយើងបានរស់ដោយសារគណបក្សប្រជាជនហើយមិនឆ្លើយតបស្នងគាំទ្រគណបក្ស ប្រជាជន ។ ឯកឧត្តមបណ្ឌិត បន្តថាអ្នកដែលប្រមាថគណបក្សប្រជាជនគឺបានន័យថាប្រមាថជីវិតខ្លួនឯង។

ឯកឧត្តមបណ្ឌិត មុត ខៀវ បានធ្វើការអំពាវនាវចំពោះពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនានិងប្អូនឥស្លាមសាសនា ដែលគោរពព្រះអល់ឡោះទៅបោះឆ្នោតឲ្យគណ បក្សប្រជាជននៅថ្ងៃ ទី២៣ ខែកក្គដា ២០២៣ ឲ្យបានគ្រប់គ្នាយើងនឹងទទួលបានពរពីព្រះពុទ្ធ និង ពរជ័យពីព្រះអល់ឡោះ ហើយគ្រិស្ទសាសនាក៏ដូចគ្នាបោះឆ្នោតឲ្យគណបក្សប្រជាជននឹងទទួលបានពរជ័យពីព្រះយេស៊ូ ព្រោះគ្រីស្ទសាសនាក៏រស់ដោយសារថ្ងៃទី ៧ មករា ១៩៧៩ ។

ឯកឧត្តមបណ្ឌិត មុត ខៀវ បានបន្តថា៖«ការលើកឡើងនេះមិនមែនដើម្បីដាក់ទោសអ្នកណាម្នាក់ទេតែគឺជាការរំលឹក ឡើងវិញនូវគុណបំណាច់របស់គណបក្សប្រជា ជនដែលមានជាបន្តបន្ទាប់ ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលទេវតាបានបង្កើតសម្តេចឲ្យមកជួយសង្រ្គោះប្រជាជន មកសង្រ្គោះប្រទេសជាតិរបស់យើង បើមិនមានទេវតាជួយទេសម្តេចមិនអាចឈរជើងដឹកនាំប្រទេសដល់ថ្ងៃនេះទេ»។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត  មុត ខៀវ ក៏បានលើកឡើងអំពីតឹកតាងប្រវត្តិសាស្រ្តខ្លះៗដែលបងប្អូនប្រជាពលរដ្ឋត្រូវដឹងនិងចងចាំទុក។ឯកឧត្តមបណ្ឌិត បានបន្តថាមកដល់ថ្ងៃនេះបើមិនមានគណបក្សប្រជាជនទេ យើងមិនមានថ្ងៃនេះទេ ហើយដើមចមនៃការសង្រ្គោះជាតិ ដើមចមនៃការសង្រ្គោះជីវិត ដើមចមនៃការទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសគឺចាប់ផ្តើមពីការដែរសម្តេចតេជោ ហ៊ុន សែន បានដឹង ឃើញ សិក្សាច្បាស់អំពីរបរក្រហមមិនថាតែក្នុងជួរកង ទ័ពទេ សូម្បីនៅមូលដ្ឋានប្រជាពលរដ្ឋក៏មានការកាប់សម្លាប់ រើសអើង លាបព័ណ៌ ។ សម្តេចបានសម្រេចចិត្តដោយយកជីវិតធ្វើជាដើមទុនព្រោះបើរស់នៅក្នុងរបស់ខ្មែរក្រហមបន្តទៀតគឺមានតែសេចក្តីស្លាប់តែប៉ុណ្ណោះ តែបើហ៊ានពលីជីវិតឆ្លងកាត់ព្រំដែនចូលទៅប្រទេស វៀតណាម គឺអាចរស់ និង អាចស្លាប់ តែបើនៅរស់គឺអាចជួយជីវិតប្រជាជនកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ ដោយភាពអត់ឃ្លាន ជំងឺ និង កាប់សម្លាប់ ។ ចុងក្រោយសម្តេចបានសម្រេចចិត្តជាមួយយុទ្ធមិត្ត៤ នាក់ទៀតធ្វើដំណើរឆ្លងកាត់ចំការមីនចូលទៅក្នុងទឹកដីវៀតណាម ។ សម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ២៥ ឆ្នាំរួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀតបានសម្រេច ចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដីលាចាកឧត្តមភរិ យានិងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រក្នុងការ រំដោះជាតិនិងប្រជាជនកម្ពុជាចេញពី របស់ប្រល័យពូជសាសន៍ប៉ុល ពត ។ បន្ទាប់មកបានបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានវាយរំដោះប្រទេសជាតិចេញពីរបបខ្មែរ ក្រហមនៅថ្ងៃ ៧ មករា ១៩៧៩ នេះជាសច្ចភាពប្រវត្តិសាស្ត្រមួយដែលមិនអាចបំភ្លេចបាននោះទេ ។

ឯកឧត្តមបណ្ឌិត បន្តថាក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ រដ្ឋាភិបាលពេលនោះបានខិតខំស្តារប្រទេសឡើងវិញពីបាតដៃទទេ ស្តារប្រទេសឡើងវិញផងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញផង ។ជាមួយគ្នានេះដោយបានមើលឃើញថាឈាមខ្មែរនៅតែបន្តហូរដោយសារតែសង្រ្គាមរវាងខ្មែរនិងខ្មែរហើយបើយើ ងយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមគឺមិនអាចបញ្ចប់បានទេឈាមខ្មែរនៅតែហូរ ។ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបើកការចរចាជាមួយសមម្តេចព្រះនរោត្តម សីហនុ ដោយសម្ងាត់ដោយបានរៀបចំនូវឯកសារគោលនយោបាយបង្រួបបង្រួមជាតិថ្វាយទៅព្រះមហាក្សត្រ ទើបមានការចចារ ស៊ីហនុ ហ៊ុន សែន នៅហ្វែរអង់តាឌឺន័រ ប្រទេសបារាំង រហូតឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។នេះក៏ដោយសារភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងមហិច្ឆតារបស់សម្តេចចង់បញ្ចប់សង្រ្គាមរវាងខ្មែរនិងខ្មែរ ចង់បង្រួបបង្រួមជាតិខ្មែរ ។

ឯកឧត្តមបណ្ឌិត បន្តទៀតថាបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំឡើងដោយអ៊ុនតាក់បង្កើតបានរាជរដ្ឋាភិបាលចំរុះមួយ ប៉ុន្តែសង្រ្គាមមិនទាន់បានបញ្ចប់ទេដោយសារតែភាគីខ្មែរក្រហមមិនចួលរួមបោះឆ្នោត ខ្មែរក្រហមបានបង្កើតតំបន់អបគមន៍នៅជាយដែនប្រទេស ហើយធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល។មើលឃើ ញពីសោកនាដ្ឋកម្មដែលបង្កឡើងដោយសង្រ្គាមនៅតែបន្ត សម្តេចតេជោ បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែលបានចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ ១៩៩៦ដើម្បីមប្រួបបង្រួមជាតិនិងបញ្ចប់សង្រ្គាមនៅកម្ពុជា ។

ឯកឧត្តមបណ្ឌិត  មុត ខៀវ បានបន្តថា វាជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយទៀតដែលប្រជាជនកម្ពុជាគួរតែចងចាំគឺការយកជីវិតធ្វើដើមទុនដើម្បីប្តូរយកសុខសន្តិ ភាព ដោយសម្តេចបានចូលទៅក្នុងតំបន់ខ្មែរក្រហមដ៏មហាគ្រោះថ្នាក់បំផុតក្នុងឋានៈជានាយករដ្ឋមន្តី្រពេលនោះសម្តេចបានតាំងចិត្តយ៉ាងមោះមុតបំ ផុតថាបើសិនជាមានគ្រោះថ្នាក់គឺស្លាប់តែមនុស្សប៉ុន្មាននាក់ទេ តែបើជោគជ័យនឹងនាំមកនូវសន្តិភាព ការឯកភាពជាតិ ឯកភាពទឹកដីទាំងមូល។ការលះបង់ដ៏ធំធេងនេះបានបញ្ចប់សង្គ្រាមនាំមកនូវការឯក ភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំកន្លងមក ។

ឯកឧត្តមបណ្ឌិត  មុត ខៀវ បានបន្តឲ្យដឹងថានយោបាយ ឈ្នះ ឈ្នះ បានចាប់ ផ្តើមជាក់ស្តែងគឺនៅក្នុងខែកុម្ភៈឆ្នាំ១៩៩៦ ។ ហើយការអនុវត្តនយោបាយឈ្នះ ឈ្នះនេះបានបញ្ជប់នៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅឱរ៉ាល់ដើម្បីធ្វើសមាហរណកម្មបន្ទាប់មកធ្វើដំណើរទៅ ប៉ៃលិន/សំឡូត/កំរៀង/ភ្នំព្រឹកដើម្បីធ្វើសមាហរណកម្ម ។ ឯកឧត្តមបណ្ឌិត  មុត ខៀវ បានឲ្យដឹងថាហេតុអ្វីបានជាសម្តេចកំណត់យកថ្ងៃទី ២៩ ខែ ធ្នូធ្វើជាទិវានៃនយោបាយ ឈ្នះ ឈ្នះ គឺដោយសារថាថ្ងៃនោះហើយដែលមេដឹកនាំខ្មែរក្រហមមាន អៀង សារី,ខៀវ សំផន,នួន ជា និងមេដឹកនាំមួយចំនួនទៀតបានមកចុះចូលដល់ផ្ទះសម្តេច តេជោ ហ៊ុន សែន ដល់ក្រុងតាខ្មៅ។ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ ដែលមានខ្លឹមសារស្នូល៣គឺ«ជីវិត កម្មសិទ្ធ និងអាជីព »ដោយធានាសុវត្ថិភាពទាំងផ្លូវកាយនិងអាយុជីវិត ធានាអាជីព និងមុខរបរនិងធានាកម្មសិទ្ធទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងនយោបាយនិងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ ។ ប្រតិបត្តិករទាំងឡាយគឺផ្សងព្រេងជាមួយគ្រោះថ្នាក់មិនមែនរឿងលេងសើចទេ,ប៉ុន្តែគោលដៅរួមដែលភាគីទាំងអស់ចង់បានពិសេសបងប្អូនអតីតខ្មែរក្រហមក៏ដូចជាប្រជាពលរដ្ឋរបស់យើងចង់បានគឺសន្តិភាពនិងបញ្ចប់សង្គ្រាម។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត  មុត ខៀវ ក៏បានជំរុញឲ្យអាជ្ញាធរដែនដីបន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព,បន្តអភិវឌ្ឍគ្រប់ឃុំសង្កា ត់ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀតនិងការលើកកម្ពស់ផ្លូវពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់,មានប្រព័ន្ធធារាសាស្ត្រកាន់តែប្រសើរឡើងនិងមានសេវាទូរគមនា គមន៍ប្រកបដោយគុណភាព ។ ឯកឧត្តមបណ្ឌិត បន្តថាគោលនយោ បាយកម្រាស់១០ទំព័របានកំណត់ថាលក្ខណសម្បត្តិរបស់ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាពគឺត្រូវមាន៧ចំណុច៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាពនិងជឿ ទុកចិត្ត។ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និបទ ល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់ល្អ ពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សានិងក្មេងទំនើង។ ដោះស្រាយវិវាទនៅថ្នាក់ មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព។ មានអនាម័យសោភ័ណ្ឌភាពនិង បរិស្ថានល្អ ។ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លង ផ្សេងៗ។

ឯកឧត្តមបណ្ឌិត បន្តថាដើម្បីឆ្លើយតបនឹងលក្ខណសម្បត្តិទាំងនេះអាជ្ញាធរថ្នាក់មូលដ្ឋានត្រូវរៀបចំវេទិកាសាធារណៈយ៉ាងហោចណាស់១ ខែម្តងហើយត្រូវចាត់ឲ្យមានការប្រឡងប្រណាំងបង្កើតស្នាដៃសំដៅរកអង្គភាពនិងបុគ្គលដែលខំពុះពារបំពេញកាត្វកិច្ចហើយធ្វើជាគំរូក្នុងការអនុវត្តន៍គោលនយោបាយនេះ ។ ជាងនេះទៅទៀតគ្រប់ក្រសួងស្ថាប័ននិងគណៈ បញ្ជការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវប្រជុំរៀងរាល់៦ខែម្តងដើម្បីមានមូលដ្ឋានក្នុងការវាយតម្លៃដកពិសោធន៍ និងដាក់ចេញគោលដៅអនុវត្តន៍បន្ត។

គួរបញ្ជាក់ថាវត្តពោធិសុវណ្ណារាម ( ហៅវត្តត្រពាំងល្ពៅ )ត្រូវបានកសាងនៅថ្ងៃទី២៣ខែមីនាឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះមានអាយុកាល ៤២ ឆ្នាំ ហើយ ។ ដោយបាន ឆ្លងកាត់ព្រះចៅអធិការវត្តចំនួន ៦។ ឯកឧត្តមបណ្ឌិត មុត ខៀវ បានឲ្យដឹងទៀតថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនធ្លាប់ បានអញ្ជើញមកបញ្ចុះខ័ណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានានៅថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំមមៃ បញ្ចស័ក ព.ស.២៥៤៦ ត្រូវនឹងថ្ងៃទី២០ខែមេសាឆ្នាំ២០០៣ដែលបាន កសាងអស់ទឹកប្រាក់ចំនួន ៣៣៩,៣០០ដុល្លារ ។លើកទី២ឯកឧត្តមបណ្ឌិត  មុត ខៀវ តំណាងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា នៅថ្ងៃសៅរ៍១២រោច ខែបុស្ស ឆ្នាំរកាសំរឹទ្ធស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមករាឆ្នាំ២០១៨ ដែលបានកសាងអស់ទឹកប្រាក់ចំនួន ១៩៣,៥៤៤ ដុល្លារ ។ លើកទី៣ ៖ ថ្ងៃនេះឯកឧត្តមបណ្ឌិត  មុត ខៀវ តំណាងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅថ្ងៃសៅរ៍១៣កើតខែផល្គុនឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣សរុបទឹកប្រាក់ដែលបានកសាងអស់ទឹកប្រាក់ចំនួនប្រមា ណ ១៣៦,១៣៧ ដុល្លារ ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត  មុត ខឿវ បាននាំយកថវិការបស់ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវចំនួន២២លាន២សែន៦ម៉ឺនរៀនជូនដល់សាលាស្រុកចំ ការលើ សាលាឃុំជយោ អធិការដ្ឋាននគរបាលស្រុកមូលដ្ឋានកងរាជអាវុធហត្ថស្រុក ផ្នែកប្រតិបត្តិការសឹករងស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្រ្តីរៀបចំពិធី នាយកសាលា លោកគ្រូអ្នកគ្រូ យុវជន (សសយក) សិស្ស និស្សិតបញ្ញាវន្តក្មេងវត្ត ប្រជាការពារភូមិ លោកតាលោកយាយ សិស្សានុសិស្ស និងក្រុមរបាំជូនពរ ក្រុមគ្រូពេទ្យប្រចាំពិធី៨នាក់ ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត  មុត ខៀវ បានប្រគេនបច្ច័យបានមកពីការចូលរួមពីលោក ហ៊ុន ម៉ានិត និងលោកជំទាវ អស់លោក លោកស្រី ជាសប្បរសជននានាប្រមាណ ១ ម៉ឺនដុល្លាដើម្បីជួយកសាងសមិទ្ធ ផលនានាក្នុងវត្តពោធិសុវណ្ណា រាម ហៅវត្តត្រពាំងល្ពៅ ស្ថិតនៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង