ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម មានសេចក្តីរីករាយ ដោយទទួលបានផ្លូវ និងភ្លើងបំភ្លឺផ្លូវ

កំពង់ចាម ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងភូមិឡឥដ្ឋ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យផ្លូវ ក្នុងមូលដ្ឋានភូមិឡឥដ្ឋ ក្នុងសង្កាត់បឹងកុក ដើម្បី សិក្សាអភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀត ។
បើតាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ដែលទើបសាងសង់ រួចហើយ ស្ថិតនៅក្នុងមូលដ្ឋាន ខាងលើ មានបណ្ដោយប្រវែង ជាង ២.០០០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ។ ការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ដើម្បី ជួយសម្រួលការលំបាក របស់ប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ។
តំណាងប្រជាពលរដ្ឋ ដែលទទួលផល បានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងអំណរគុណ ចំពោះ អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាងនូវសមិទ្ធផលនេះឡើង ។ជាការពិតណាស់ សន្តិភាព កើតឡើង ដោយការចូលរួមទាំងអស់គ្នា ។ ដូច្នេះ មានសន្តិភាព មានការកសាងសមិទ្ធផលផ្សេងៗ មានសន្តិភាព មានការអភិវឌ្ឍន៍សេដ្ឋកិច្ច ជម្រុញឲ្យជីវភាពប្រជាពលរដ្ឋ មានភាពរីកចំរើន ។
សូមជម្រាបដែលថា ក្រៅពីសមិទ្ធផលខាងលើ ជានិងការឆ្លើយតបតាមសំណូមពរ របស់មេភូមិ ចំនួន ៣ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដល់អំពូលភ្លើងសូឡា ឲ្យមេភូមិឡឥដ្ឋ ៥២អំពូល , មេភូមិចុងថ្នល់ ៣០អំពូល , និង មេភូមិ បឹងកុក១ ចំនួន ១៨អំពូល ដើម្បីបំពាក់បំភ្លឺពេលយប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង