ឯកឧត្តម វ៉ា ថន និងលោក ជំទាវអញ្ជេីញចូលរួមកាត់ឫសសីមា ព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ.ខេត្តក្រចេះ…!!                  ខេត្តក្រចេះ ៖ ពីធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តសិរីផល្លារាម ស្ថិតក្នុងភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ជំទាវ អញ្ជេីញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្ត សិរីផល្លារាម ដែលស្ថិតនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។          ពិធីនេះ មានការចូលរួមពី សំណាក់ ឯកឧត្តម លោក ជំទាវ លោក លោកស្រីក្រមការងារពង្រឹងមូលដ្ឋាន ឃុំវឌ្ឍនៈ ស្រុកសំបូរ រួមនិងមេ បញ្ជាការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋ លោក តា លោក យាយប្រមាណជាង៦០០នាក់ផងដែរ ។        ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៏ថា ៖ សមិទ្ធផលទាំងនេះ កេីតចេញមកបានដោយសារកម្លាំងមហារ សាមគ្គី របស់បងប្អូននៅក្នុងមូលដ្ឋាន រួមប្រជាពលរដ្ឋយេីងនៅគ្រប់មជ្ឍដ្ឋានដែលមានការជឿជាក់មកលេីវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ  និងជាពិសេស ដោយប្រទេសកម្ពុជាយេីង មានសុខសន្តិភាពពេញលេញ ហេីយឈរលេី គោលនយោបាយច្បាស់លាស់ រឹងមាំ ប្រកបដោយកិត្តិបណ្ឌិត ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស រហូត នាពេលបច្ចុប្បន្ន និងបានអភិវឌ្ឍប្រទេសមានការរីកចម្រេីនលេីវិស័យ ទាំងពុទ្ធចក្រ និងណាចក្រ ជាក់ស្តែង នាឱកាសនេះ លេីវិស័យពុទ្ធចក្របានរីកដុះដាលទីអារាមពេញផ្ទៃប្រទេស ។ ទាំងអស់នេះហេីយកេីតចេញមកដោយសារប្រទេសមានសន្តិភាព ពុក ម៉ែបងប្អូនយេីង មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ លំនៅដ្ឋាន និងវត្តអារាមប្រកបដោយសុខដុមរម្យនា ។                               ឯកឧត្តម បានអំពាវនាវ ៖  សូមពុក ម៉ែបងប្អូនយេីង មានជំនឿ ជឿលេីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ សែនជាថ្នាក់ដឹកនាំ ដ៏ល្អ និងមានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ  ហេីយស៊ូរួមរស់ជាមួយពុក ម៉ែបងប្អូន និងមិនរត់ចោលពុក ម៉ែ បងប្អូនមួយជំហ៊ានឡេីយ ។                                                                ដូច្នេះ យេីងទាំងអស់គ្នាសូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដេីម្បីគណបក្សបន្តអភិវឌ្ឍន៏ប្រទេសឱ្យកាន់តែមានភាពរីកចម្រេីនបន្ថែមទៀត តទៅអនាគត ៕   ដោយ ឈរលេីមនោសញ្ចតនា ជាមួយ ពុក ម៉ែ បងប្អូន ឯកឧត្តម គណៈអភិបាលខេត្ត សូមផ្តល់ជូន លោក តា លោក យាយ ចំនួន៥០ នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស ចំនួន១ដុំ និងពុកម៉ែបងប្អូន ប្រជាពលរដ្ឋនូវសារ៉ុង ម្នាក់១  ព្រមទាំងបានប្រគេនថវិកា ដល់ព្រះសង្ឃចំនួន ៣.០០០.០០០រៀលផងដែរ ៕ ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង