លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានបញ្ជុះបឋមសិលាសាងសង់អាគារទីចាត់ការ១ខ្នង មាន៨បន្ទប់នៅវិទ្យាល័យជីភូ
(ខេត្តស្វាយរៀង): អាគារទីចាត់ការ១ខ្នង មាន៨បន្ទប់គ្រោងចំណាយថវិកាអស់ជាង៥មុឺនដុល្លារ ត្រូវបានបញ្ចុះបឋមសីលាសាងសង់នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ច្រកម្ទេស លោកេប៉ុស្តិ៍រដ្ឋបាលលោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន សសយក សិស្សានុសិស្សជាច្រើននាក់។
បើតាមលោក គង់ ឬទ្ធី នាយកវិទ្បាយាល័យជីភូ បានបញ្ជាក់អោយដឹងថា: អាគារទីចាត់ការ ចាស់មានសភាពទ្រុតទ្រោមពិបាកក្នុងការធ្វើការទើបថ្ងៃនេះធ្វើពិធីសាងសង់ អាគារមួយខ្នង ទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ ដែលបញ្ចុះបឋមសីលាសាងសង់ គឺធ្វើអំពីថ្ម កម្ពស់មួយជាន់ មាន៨បន្ទប់ ចំណាយថវិកា ៥មុឺនដុល្លារជាង ដែលជាថវិកាផ្ទាល់របស់សាលានិងសមាគមព្រមទាំងសប្បុរសជននានា។
ក្នុងឱកាសនោះដែរលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកឈាមស្រស់ សាច់ស្រស់ ទៅប្តូរទើបធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលប្រមុខរាជរដ្ឋាភិបាលបានហ្នឹងកំពុងយកចិត្តទុក្ខដាក់ជាខ្លាំង។
លោកក៍បានក្រើនរំលឹកដល់ក្មួយៗកូនៗសិស្សានុសិស្ស ត្រូវធ្វើជាកូនល្អចេះស្តាប់បង្គាប់ការណែនាំរបស់ឪពុកម្តាយអានាព្យាបាល និងខិតខំស្តាប់ការអប់រំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ អោយក្លាយខ្លួនជាសិស្សល្អ ខិតខំរៀនសូត្រ ព្រោះក្មួយៗជាទំពាំងស្នងឬស្សី សម្រាប់ចូលរួមបំរើសង្គមជាតិ និងលើកស្ទួយជីវភាពគ្រួសារ។ ហើយលោកក៍បានស្នើរសុំអោយក្រុមជាង ជួយពន្លឿនការសាងសង់អោយបានលឿននិងមានគុណភាពតាមស្តង់ដាប្រើប្រាស់បានយូរអង្វែង៕ដោយ:33