រដ្ឋបាលខេត្តក្រចេះ រួមនិងក្រសួងទេសចរណ៏បេីកកិច្ចប្រជុំត្រៀមចាំទទួលដង្ហែព្រះអគ្គីកីឡាសុីហ្គែមលេីកទី៣២ ឆ្នាំ២០២៣
រដ្ឋបាលខេត្តក្រចេះបេីកកិច្ចប្រជុំស្ដីពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការដង្ហែព្រះអគ្គីកីឡានៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី 12 ឆ្នាំ 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ…!!
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ នាថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នំា២០២៣ ក្រោមវត្តមាន ឯកឧត្តម នី ផល្លីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ជាអភិបាល នៃគណៈអភិបាលរងខេត្ត ក្រចេះ , លោក លោកស្រី ជាអភិបាល អភិបាលរង ស្រុក ក្រុង និងលោក លោកស្រីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង ទាំងបីប្រភេទ ប្រមាណ ជាង១២០នាក់ ។
ថ្លែងឱកាសនោះ ឯកឧត្តមនីផល្លីមានប្រសាសន៍ថា ៖ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ និងមានកិត្តិយសដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង និងត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាសុីអាគ្នេយ៍លេីកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គែមលេីកទី១២ នេះ។ ហើយក៏មានការដង្ហែរព្រះអគ្គីជ័យកីឡា ឬហៅថាភ្លើងគុប ដែលនឹងទទួលពីប្រទេសឡាវ ហេីយឆ្លងកាត់ខេត្តស្ទឺងត្រែង ដែលបានប្រព្រឹត្តទៅក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ការដង្ហែរភ្លើងគុបនេះផងដែរ មានសារៈសំខាន់ណាស់ ហេីយវាគឺជាព្រឹត្តិការណ៍ មួយនៅមុនការប្រកួតកីឡា sea games (សុីហ្គែម) និងប៉ារ៉ាហ្គែមដែលទេីបតែឈានចូលមកដល់នាពេលថ្មីៗនេះ ។ ភ្លើងអគ្គីជ័យកីឡា ដែលយេីងនិយាយបានថា ៖ ជាភ្លើងអទិទេពដែលបានប្រទានដោយព្រះអទិទេពគ្រោងនឹងរៀបចំនៅថ្ងៃទី 20 ខែមេសាឆ្នាំ 2023 នៅប្រាងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បញ្ជាក់ផងដែរថា ៖
ការយកភ្លើងអាទិទេពគឺយកនូវពេលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តហើយជះចំណង់ផ្លាតមក។ ហេីយយើងយកមកបង្កើតជាភ្លើងគុកនិងរក្សាមិនឲ្យវារលត់ជាដាច់ខាត ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍នីផល្លីមានប្រសាសន៍បន្ថែមថា ៖ ក្នុងនោះយើងមានយុទ្ធសាស្ត្រគោលបីចំណុចក្នុងការរៀបចំ ដង្ហែរភ្លើងគុកក្រៅពីការរៀបចំប្រកួតកីឡា។
ទាំងនេះបញ្ជាក់ដឹងថា ៖ កម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងកម្រិតកីឡាអាស៊ាន ផងដែរ។ ជាមួយគ្នានេះ ការ
ពាក់ព័ន្ធនិងទេសចរណ៍យើងចង់បង្ហាញនិងផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យបានជ្រួតជ្រាបផងដែរថា ៖ កម្ពុជាមានទីកន្លែងកំសាន្តជាច្រើននៅក្នុងប្រទេស និងមានគោលដៅទេសចរណ៍ល្អៗដែលផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ពោលគឺប្រទេស មានសុខសន្តិភា ស្ថិរភាពនយោបាយរឹងមាំគ្រប់ទីកន្លែងនិងពេញផ្ទៃប្រទេស ។
ដោយឡែកការរៀបចំដង្ហែភ្លើងគុកដែលយើងបានគ្រោងរៀបចំដង្ហែរចេញពីខេត្តសៀមរាបបន្តដង្ហែរឆ្ពោះទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ឱ្យគេបានដឹង ពីកម្ពុជា និងប្រជាជនខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជាតិ និងជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ប្រទេសផងដែរ ។
ជាមួយគ្នានេះ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ ជំរុញដល់កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូល រួមយកចិត្តទុកដាក់រៀបចំការពារភ្នែកសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ ឱ្យបានល្អនៅពេលដែលក្បួនដង្ហែរភ្លើងគុកបានឆ្លងកាត់ខេត្តក្រចេះ ។ ហេីយធ្វេីយ៉ាងណា ការដង្ហែរភ្លើងគុកឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅរាជធានីភ្នំពេញឲ្យមានសុខសុវត្ថិភាពដោយគ្មានអ្វីមករំខាន ។ លេីសពីនេះ លោក គណៈអភិបាលរងខេត្ត សូមអំពាវនាវ ដល់អាជ្ញាធរនៅតាមមូលដ្ឋានជួយបង្កលក្ខណៈ ដល់ការងារនេះប្រកបបានជោគជ័យ និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱត្រៀមលក្ខណៈរៀចំ និងសម្អាតបរិដ្ឋាននៅតាមដងផ្លូវ និងដាក់ទង់ជាតិបានគ្រប់ផ្ទះដេីម្បីជាការសម្គាល់ និងលម្អផងដែរ ក្នុងនាមកម្ពុជាយេីងជាម្ចាស់ផ្ទះ ៕ ដោយ ស៊ាន ច័ន្ទដា