ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ​ផ​ល​នា​នា​ក្នុ​ង​​វត្តក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ​ផ​ល​នា​នា​ក្នុ​ង​​វត្តក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ

AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣–ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២​០​២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផ​លនា​នាក្នុ​ងវ​ត្ត​ក្រាំ​ង​ចេ​ក ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្រុកសាមគ្គីមុនីជ័យ) ខេត្តកំពង់ស្ពឺ។ ពិធីនេះ​មាន​កា​រ​អ​ញ្ជើ​ញ​ចូ​​លរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អ​ភិបា​ល​នៃ​គណៈ​អ​ភិ​​បាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត និ​ងក្រុ​ម​កា​រ​ងារ​ចុះជួ​យខេ​ត្ត​កំ​ព​ង់​ស្ពឺជាច្រើនរូប។

ថ្លែងក្នុងពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តមបានសម្ដែងនូវការចូលរួមអបអរសាទ ប្រក​ប​ដោ​យ​ក្តី​សោ​មនស្សរីករាយ ជាមួយព្រះតេជគុណគ្រប់ព្រះអង្គ ពុទ្ធបរស័ទជិតឆ្ងាយ ជាពិ​សេ​ស​លោ​ក​តា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃឃុំក្រាំងចេកទាំងអស់ ដែល​ទទួ​លបា​នស​មិទ្ធ​ផល​ថ្មីៗ​ជា​ច្រើនបន្ថែមទៀតស្របតាមសេចក្ដីត្រូវការរបស់ទីវត្តអារាម។ ក្នុងឱកាសនេះ ឯកឧត្ត​ម​បា​នថ្លែងអំណរគុណដល់ក្រុមការងារចុះជួយ និងអា​ជ្ញាធ​រមូ​លដ្ឋា​នដែ​លបា​នខិ​តខំ​ប្រឹង​ប្រែង​កៀរគរការចូលរួមពីសប្បុរសជន ដើម្បីកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអា​ណា​ច​ក្រ​។

ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើ ឯកឧត្តម ក៏បា​នរំ​លឹក​ឡើងវិ​ញនូ​វអ​នុស្សា​វរី​យ៍ជា​មួ​យ​ស្រុ​ក​ឧ​ដុង្គ ដែលជាទឹកដីដំបូងដែលឯកឧត្តមចាប់ផ្តើមការងារមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមថា ម​ក​ទល់ពេលនេះយើងបានឃើញសមិទ្ធផលនា​នាដែលធ្វើឱ្យឯក​ឧ​ត្ត​មមើ​លឃើ​ញកា​រ​អ​ភិ​វ​ឌ្ឍ​រ​ប​ស់ឃុំក្រាំងចេក ហើយអ្វីទាំងអស់នេះហើយដែលជាចំណងអនុស្សាវរីយ៍ក្នុងស្រុកឧដុង្គ។ លើ​សពីនោះថែមទៀត ឯកឧត្តមបានអំពាវនាវ និង​លើក​ទឹក​ចិត្ត​ចំពោះ​ម​ន្រ្តី​ម​ន្ទី​ទេ​ស​រ​ណ៍​ខេ​ត្ត​រិះ​រកវិធីសាស្រ្តដើម្បីទាក់ទាញភ្ញៀវទេសចរស្របតាមបរិបទផ្ទាល់របស់ខេត្តកំពង់ស្ពឺ។

សូមជម្រាបដែរថា ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលបានដាក់សម្ពោធ​នាព្រឹ​ក​នេះ​ត្រូ​វ​បា​នចាប់ផ្ដើមកសាងឡើងតាំងពីចុងឆ្នាំ២០១៨ ហើយសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ និង​ប្រើ​ប្រាស់ថវិកាចំនួន ៣១៥ ៧៦៧ ដុល្លារអាម៉េរិក ដែលជាការផ្តួចផ្ដើម​គំនិ​តដោ​យព្រះ​គ្រូចៅ​អ​ធិការ លុយ សុផល៕

អត្ថបទដែលជាប់ទាក់ទង