ប្រជាពលរដ្ឋ ប្រមាណ ជា ៦.០០០នាក់ បានទទួលព្យាបាលជំងឺ ដោយ ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

ប្រជាពលរដ្ឋ ប្រមាណ ជា ៦.០០០នាក់ បានទទួលព្យាបាលជំងឺ ដោយ ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី


កំពង់ចាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥០០នាក់ ចុះពិនិត្យ ព្យាបាលជំងឺ ជូន ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ប្រមាណ ជា ៦.០០០នាក់ នៅ វិទ្យាល័យព្រែកដំបូក ស្ថិត ក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្រោម វត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ឯកឧត្ដម លូ គឹមឈុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ និង អ្នក ពាក់ព័ន្ធ ជា ច្រើន រូប ទៀត ។


ក្នុង ឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីក ឡើង ថា បេី ទោះបីជា មន្ទីរពេទ្យ បង្អែក និង មណ្ឌល សុខភាព របស់ រដ្ឋ មាននៅ គ្រប់ មូលដ្ឋាន ប៉ុន្តែ ការ ពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ នៅតែមិនទាន់ តាម តម្រូវការ នៅឡើយទេ ។ ដូច្នេះ ទើប មានការ ស្នើសុំ ទៅ ឯកឧត្តម ហ៊ុន ម៉ានី បុត្រា សម្តេច តេជោ ហ៊ុន សែន ដេីម្បី បញ្ជួន ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ ដល់ មូលដ្ឋាន នាឱកាសនេះ ក្នុង គោលបំណង ដើម្បី ចូល រួមចំណែក ទ្រទ្រង់ ដល់ ជីវភាព ក្នុង គ្រួសារ របស់ពុកម៉ែ បងប្អូន ដោយ មិន ត្រូវ ចំណាយ ពេល វេលា និង ថវិកា ទៅ ពិនិត្យ និង ព្យាបាល ជម្ងឺ នៅ ឯទី ឆ្ងាយ ៗ នោះ ឡើយ ។
ថ្លែង ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ហ៊ុន ម៉ានី បាន ថ្លែង ថា «ខ្ញុំពេញចិត្តនឹងធ្វើ បេះដូងខ្ញុំ និងគណបក្សប្រជាជន តែងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ» ក្នុងដំណើរ ៤៤ឆ្នាំរបស់យើង រាល់ការលះបង់ ការតាំងចិត្ត និងការធ្វើជាប្រចាំរបស់គណបក្សប្រជាជន គឺដើម្បី ផ្ដល់ស្នាមញញឹមជូន ដល់ប្រជាពលរដ្ឋគ្រប់ៗរូប។ ទន្ទឹមនេះ ស្នាមញញឹម អ្វីដែលគណបក្សយើងទទួលបានមកវិញ គឺជំនឿទុកចិត្ត ពីប្រជាពលរដ្ឋមកលើយើងទាំងអស់គ្នា។ សកម្មភាពរបស់យើងគ្រប់កាលៈទេសៈ បានធ្វើឲ្យលោកយាយ លោកតា អ៊ំ ពូ មីង មានអារម្មណ៍កក់ក្ដៅ និងមានភាពច្បាស់លាស់ក្នុងចិត្តថា គណបក្សប្រជាជន នឹងមិនទៅណានោះទេ ។ ពេលសប្បាយរីករាយ យើងរួមសាទរជាមួយគ្នា ដោយស្នាមញញឹម ពេលអាសន្ន គណបក្សប្រជាជន ក៏តែងមានវត្តមានជាមួយគ្រប់គ្នា ដោយគ្មានលក្ខខណ្ឌ និងដោយពេញចិត្ត។

គូសបញ្ជាក់ ថា ក្រុមការងារគ្រូពេទ្យស្ម័គចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសុខភាព ចែកជូនថ្នាំ ពិគ្រោះជំងឺរួមមាន ៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរក មេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស …។ល។ ៕

អត្ថបទដែលជាប់ទាក់ទង