ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នំ២០២៣ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារចង្កោមទី៤ នៃគណៈកម្មការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន៍ភាពការងារ នៃក្រុមការងារចំណុះចង្កោមទី៤ រួមមាន៖
– ក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ
– ក្រុមការងារខ្លឹមសារ និងប្រតិកម្មរហ័ស
– ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់។
កិច្ចប្រជុំនេះរៀបចំឡើងនៅ អាគារ The Kampus មានសមាជិកចូលរួមសរុប៤៥នាក់ ក្នុងនោះក៏មានក្រុមការងារប្រតិបត្តិចូលរួមផងដែរ។ ខ្លឹមសារណែនាំសំខាន់ ៗ ពីឯកឧត្តមប្រធានអង្គប្រជុំ មានដូចខាងក្រោម៖
១- ត្រួតពិនិត្យការអនុវត្តន៍ការងារ ដែលនៅសេសសល់ ដើម្បីធានារៀបចំការងារទាន់ពេលវេលា
២- ពង្រឹង និងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ ដោយសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ
៣- រៀបចំបើកវគ្គបណ្តុះបណ្តាលដល់យុវជនស្ម័គ្រចិត្ត ដើម្បីពង្រឹងការអនុវត្តន៍ការងារអោយមានប្រសិទ្ធភាព
៤- ណែនាំអោយក្រុមការងារទាំងអស់រៀបចំផែនការអោយបានច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីធានាបានការអនុវត្តន៍ការងារក្នុងថ្ងៃព្រឹត្តការណ៍ទទួលបានជោគជ័យ។