លោក ជុំទាវត្រឹង ថាវី អញ្ជេីញសម្ពោធសមិទ្ធផលនានាក្នុងវត្តខេត្តនារាម«ហៅវត្តស្រែត្រែង»ដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
ទឹកប្រាក់ជាង២០ មុឺនដុល្លាកសាងសមិទ្ធផលនានានៅវត្តខេត្តនារាម«ហៅវត្តស្រែត្រែង )ឃុំក្បាលដំរី ស្រុកអូរ គ្រៀងសែនជ័យ សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ !! ខេត្តក្រចេះ ៖សាលាឆាន់ និងសមិទ្ធផលនានានៅវត្តខេត្ត នារាម « ហៅវត្តស្រែត្រែង»ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ ត្រូវបាន សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ជំទាវ ត្រឹង ថាវី តំណាងរាស្រ្តមណ្ឌលក្រចេះ និងលោក ហេង សុថា អភិបាលនៃគណៈអភិបាលរង ខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះ មានការចូលរួមពី សំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត រួមនិងមេ បញ្ជាការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង៤២០នាក់ ។ មានប្រសាសន៏ក្នុងឱកាសនោះ ៖ លោក ជំទាវ ត្រឹង ថាវី តំណាងរាស្រ្តមណ្ឌលក្រចេះ សូមធ្វេីការកោតសរសេីរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលបានទំនុកបំរ៉ុង និងជួយជ្រោមជ្រែងបងប្អូន លោក យាយ លោក តា ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជេីងវត្តជិតឆ្ងាយទាំងអស់មករួបរួមជាមហាសាមគ្គីក្នុងការកសាងសមិទ្ធផលទាំងអស់នេះ ។ លោក ជំទាវ ត្រឹងថាវី មានប្រសាសន៏ បន្តថា ៖ អ្វីៗកេីតចេញមក«ក្រោមម្លប់សន្តិភាព » និងកម្លាំងមហារ សាមគ្គី របស់បងប្អូនយេីងនៅក្នុងមូលដ្ឋាន រួមជាមួយពុទ្ធបរិស័ទ្ធយេីងនៅគ្រប់មជ្ឍដ្ឋានដែលមានជនឿជឿជាក់មកលេីវិស័យព្រះពុទ្ធសាសនា បានបរិចាក នូវធនធានផ្ទាល់ខ្លួនដេីម្បីរួមចំណែកកសាង សមិទ្ធទាំងអស់នេះ ប្រកបដោយជោគជ័យ ។ លទ្ធផលទាំងអស់នេះកេីតចេញពីកត្តា សុខ សន្តិភាព ហេីយឈរលេី គោលនយោបាយច្បាស់លាស់ រឹងមាំ ប្រកបដោយកិត្តិបណ្ឌិត ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ សែន ជាអ្នក «ស្ថាបនឹកនៃសន្តិភាព »និង ជាប្រធានគណបក្ស ប្រជាជនកម្ពុជា ហេីយជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស រហូត នាពេលបច្ចុប្បន្ន គឺមានរយៈពេល៤៤ឆ្នាំហេីយ និងបានអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រេីនលេីវិស័យ ពុទ្ធចក្រ និងណាចក្រ ជាក់ស្តែង នៅពេលនេះ បងប្អូន បានមកជួបជុំគ្នាដេីម្បីទទួលសមិទ្ធផលរួមគ្នា នាឱកាសនេះ ។ ជាមួយគ្នានេះ លោក ហេង សុថាបានអំពាវនាវ សូមពុក ម៉ែបងប្អូនយេីង មានជំនឿ ជឿលេីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ សែនជាថ្នាក់ដឹកនាំ ដ៏ល្អប្រពៃ និងមានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ហេីយស៊ូរួម សុខរួមទុក្ខជាមួយពុក ម៉ែបងប្អូន និងមិនរត់ចោលពុក ម៉ែ បងប្អូនមួយជំហ៊ានសោះឡេីយ ។ ដូចនេះយេីងទាំងអស់គ្នាសូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដេីម្បីគណបក្សបន្តអភិវឌ្ឍន៏ប្រទេសឱ្យកាន់តែមានភាពរីកចម្រេីនបន្ថែមទៀត តទៅអនាគត ៕ លោក បន្តទៀតថា៖ ខេត្តក្រចេះយេីងមានភ័ពសំណាង ដោយបានទទួលនូវចំណងដៃថ្មីមួយជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន អស់រយៈពេលរាប់រយទសវត្សរ៏មកហេីយ នេះជាស្នាដៃដ៏ធំធេងទុកជាកេរ្តិ៏ដំនែលក្នុងប្រវត្តិសាស្រ្តខ្មែរ របស់សម្តេច តេជោ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ដេីម្បីជាមនោសញ្ចតនា ជាមួយ ពុក ម៉ែ បងប្អូន លោក ហេង សុីថា គណៈអភិបាលរងខេត្ត និងលោក វណ្ណានាយករដ្ឋបាលសាលាខេត្ត តំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត សូមផ្តល់ជូន លោក តា លោក យាយ ចំនួន៤០ នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស ចំនួន១ដុំ និងពុកម៉ែបងប្អូន ប្រជាពលរដ្ឋចំនួន៣៦០នាក់ ម្នាកទទួលបានសារ៉ុង ១ ព្រមទាំងបានប្រគេនថវិកា ដល់ព្រះសង្ឃចំនួន ៥អង្គ ក្នុងអង្គទទួលបាន ១០០.០០០រៀល និងស្លាដក ១ ៕ ដោយ ស៊ាន ច័ន្ទដា