ប្រធានក្រុមប្រឹក្សាខេត្តក្រចេះបេីកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភះ និងលេីកទិសដៅអនុវត្តបន្តនៅខែមីនាឆ្នាំ២០២៣
ឯកឧត្តម ហឿ សុីយ៉ែម អញ្ជេីញបេីកកិច្ចប្រជុំសាមញ្ញលេីកទី៤៦ របស់ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំទី ៤ ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃអង្គារ ១៥រោច ខែផល្គុន ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជេីញដឹកនាំបេីកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅអនុវត្តខែបន្ត ។ កិច្ចប្រជុំនេះ អញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាចំនួន ២១រូប ព្រមទាំង លោក ហេង សុថា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ រួមនិងលោក លោកស្រី ប្រធានប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត , លោក លោកស្រីមេបញ្ជារការ , មេបញ្ជារង នៃកងកម្លាំងទាំងបីប្រភេទ ប្រមាណជាង១២០ នាក់។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម មានលេីក របៀបវរៈ ចំនួន ៤ ៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលេីកទី៤៦អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ។ ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៏ ស្តីពីលទ្ធផលការងារប្រចាំខែ កុម្ភះ និងលេីកទិសដៅការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ ។ ៣. ពិនិត្យនិង អនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារ គ្រប់គ្រង និងអនុវត្តគម្រោង កិច្ចការពារកុមារ នៅខេត្តក្រចេះ ។ ៤, ផ្សេងៗ ..!! ក្នុងឱកាសនោះ លោក ម៉ែន វណ្ណា នាយករដ្ឋបាល សាលាខេត្ត លេីង ធ្វេីសេចក្តីរាយការពីសភាពការណ៏ទូទៅនៅក្នុងខេត្ត ជូនអង្គប្រជុំ ។ ជាមួយគ្នានេះដែរ លោក ខាន់ ប៊ុន សេង នាយករងរដ្ឋបាលសាលាខេត្តអញ្ជេីញលេីងផ្តល់របាយការសង្ខេប ជូនអង្គប្រជុំស្តីពីការងាររដ្ឋបាលសាលាខេត្តអនុវត្តបានក្នុងរយៈកន្លងមក ក្នុងនោះមាន ៖ ១. ការងារសាធារណការ និងកែលម្អសោភ័ណ្ឌភាព ៖ ថែទាំប្រចាំផ្លូវសរុបប្រវែង១.២២៦,១៣គ.ម សម្រេចបាន១៧,៧៩%លេីបណ្តាផ្លូវជាតិ និងផ្លូវខេត្ត ដូចជាក្រាលកៅស៊ូបានចំនួន១០ខ្សែ មានប្រវែង៣៨៨,៩៣គ.ម ក្រាលដីល្បាយថ្មចំនួន ៤៧ខ្សែប្រវែងសរុប ៨៣៧,២០គ.ម ។ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ៖ ក. ពីបទល្មេីសព្រហ្មទណ្ឌ កេីតឡេីង៧លេីក ក្នុងនោះបទឧក្រិដ្ឋ ១លេីក /ករណីឃាតកម្ម និងបទមជ្ឈឹមចំនួន ៦លេីក /ករណី លួចមាន៣លេីក /ករណីឆក់១លេីក /ករណីហឹង្សា ១លេីក នឹងករណីក្នុងគ្រួសារ១លេីក ។ ការងារ ចរាចរណ៏ជីងគោក មានកេីតលេីងចំនួន១១លេីក ។ -ការកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគខេត្ត : សម្របសម្រួលបញ្ជីគម្រោង ឃុំ /សង្កាត់ ក្រុង ស្រុក ខេត្ត ឆ្នាំ២០២៣ , និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ( ២០២៣-២០២៥ ) ។ ដោយយោងតាមរបាយការណ៏សង្ខេប របស់រដ្ឋបាល ខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងអង្គប្រជុំ ទទួលបាន និងសូមថ្លែងអរគុណ ចំពោះ មន្ទីរ អង្គភាព អនុវត្តការងារកន្លងមកប្រកបបានដោយជោគជ័យ ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានប្រសាសន៏ ជុំរុញដល់មន្ទីររ៉ែ និងថាមពល និងមន្ទីរសាធារណៈការនិងដឹកជញ្ជូន ជូនដំណឹងដល់ក្រុមហ៊ុនដឹកថ្ម ឱ្យអនុវត្តន៏ការងារដឹកជញ្ជូនថ្មឱ្យបានត្រឹមត្រូវ ចំពោះវេចខ្ចប់ (ដឹកថ្ម )សុំចងថ្មឱ្យបានត្រឹមត្រូវ ពីព្រោះដឹកជញ្ជូនកន្លងមកមិនមានការចងឱ្យបានត្រឹមត្រូវនោះទេ ការែបបនេះ ជៀសវាង ថ្មធ្លាក់ដោយប្រការណាមួយ ទៅប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ ឯកឧត្តម បន្ថែមថា ៖ ចំពោះមន្ទីរអប់រំ ខេត្ត ត្រូវអញ្ជេីញ គ្រូដែលវិវាទ និងគ្នាមកធ្វេីការសម្របសម្រួលឱ្យបានល្អ ដេីម្បីជៀសវាងរំខានដល់សិស្ស ដែលសិក្សា ៕ ដោយ ស៊ាន ច័ន្ទដា ប្រចាំខេត្តក្រចេះ