សង្ក្រាន្តស្វាយរៀងឆ្នាំនេះ ក្នុងតំបន់ត្រជាក់ចិត្ត មានសុទ្ធតែមានប្រព័ន្ធបាញ់ទឹកទៀត អស់ស្ទះហ្មង

សង្ក្រាន្តស្វាយរៀងឆ្នាំនេះ ក្នុងតំបន់ត្រជាក់ចិត្ត មានសុទ្ធតែមានប្រព័ន្ធបាញ់ទឹកទៀត អស់ស្ទះហ្មង


(ខេត្តស្វាយរៀង): សង្ក្រាន្តស្វាយរៀងដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុងចូលឆ្នាំខ្មែរនាពេលឆាប់ៗខាងមុខនេះនឹងកាន់តែសប្បាយនិងប្លែកខ្លាំងជាងឆ្នាំមុនៗទៀតពោលគឺបានអាប់ដេតថ្មីដោយបំពាក់ប្រព័ន្ធបាញ់ទឹកទៀតផងនៅតំបន់ត្រជាក់ចិត្ត ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋមកលេងកម្សាន្តនេះបើតាមការឲ្យដឹងពីសំណាក់លោក អុឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាតស្វាយរៀង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខណ:ដែលលោកនិងក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំតប្រព័ន្ធបាញ់ទឹកនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តស្វាយរៀងនៅខាងមុខសាលាខេត្តស្វាយរៀង។

លោកបានឲ្យដឹងទៀតថា: «តំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» បានបង្ហាញពីការធ្វើតេស្តបាញ់ទឹកពីលើដែលបាចសាចជះពេញផ្លូវតែម្តងខុសពីបណ្តាឆ្នាំមុនៗដែលរៀបចំទុយយោរទឹកកាត់ទទឹងថ្នល់។

សូមបញ្ជាក់ផងដែរថា: ដែរថា នៅតំបន់ត្រជាក់ចិត្តនេះ ក្រុមការងាររៀបចំសង្ក្រាន្តស្វាយរៀង ក៏បានរៀបចំដាក់ពាងរួចជាស្រេចមកហើយផងដែរ។ សង្ក្រាន្តស្វាយរៀងបានអាកខានលេងកំសាន្តអស់រយ:ពេល៣ឆ្នាំកន្លងមកហើយដោយសារបញ្ហាជម្ងឺកូវីដ១៩។ ហើយកាលពីពេលកន្លងទៅ គឺអាជ្ញាធរបានរៀបចំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ស្រោចទៅអ្នកចូលរួមឱ្យត្រជាក់កាយចិត្តព្រមទាំងមានការប្រគុំដន្ត្រីយិ៍សម័យនិងមានលេងល្បែងប្រជាប្រិយ៍នៅតាមទីវត្តអារាមថែមទៀតផង៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង