ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងរបស់យើងក្នុងការចាប់យកប្រៀបប្រយុទ្ធ។
ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងរបស់យើងក្នុងការចាប់យកប្រៀបប្រយុទ្ធ។
សួរថាតើការលោតចុះពីលើឧទ្ធម្ភាគចក្រដែលមានរយៈកំពស់ខ្ពស់ពីដីដោយពឹងលើខ្សែពួរមួយខ្សែ ជាពិសេសក្នុងតំបន់គ្រោះថ្នាក់ មានហារនិភ័យទេ? ប្រាកដណាស់គឺមាន។
ប៉ុន្តែយើងមិនអាចយកហារនិភ័យនោះធ្វើជាឧបសគ្គ ហើយមិនហ៊ានលោតចុះដោយរហ័សនោះទេ (ជាពិសេសនៅពេលដែលយើងជាមនុស្សទីមួយដែលត្រូវលោតចុះ) ព្រោះ៖
១) ជាភារកិច្ចនិងការទទួលខុសត្រូវរបស់យើងដែលត្រូវតែធ្វើ
២) សុវត្ថិភាពរបស់អ្នកផ្សេងដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ានលោត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេងនិងរបស់ក្រុមទាំងមូល ហើយបើនៅកាន់តែយូរ នឹងបង្កហារនិភ័យកាន់តែខ្ពស់ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស)
៣) ភាពជោគជ័យរបស់បេសកកម្មរួមរបស់ក្រុមយើង គឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការប្រកបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកគ្រប់រូប រួមទាំងខ្លួនយើងផង។
(សំគាល់៖ រូបថតពីការហ្វឹកហ្វឺនរបស់ខ្ញុំ កាលពីជាង១០ឆ្នាំមុន)