ឯកឧត្តម ខ្លូត ចិន្តា និងលោកជំទាវ អនហេង លក្ខិណា អញ្ចើញចូលរួមពិធីផ្សព្វផ្សាយផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារឆ្នាំ២០២២-២០២៦ និងគោលការណ៍ណែនាំស្តីពីការសមាហរណកម្មកុមារ ការបង្វែកន្លែងថែទាំ និងបិទកន្លែងថែទាំកុមារ

ភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានចូលរួមពិធីផ្សព្វផ្សាយផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារឆ្នាំ២០២២-២០២៦ និងគោលការណ៍ណែនាំស្តីពីការសមាហរណកម្មកុមារ ការបង្វែកន្លែងថែទាំ និងបិទកន្លែងថែទាំកុមារ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ពិធីនេះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី-ខេត្ត ប្រធាន គ.ក.ស.ក រាជធានី-ខេត្ត ប្រធាន និងមន្ត្រីបង្គោល នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត និងអង្គការដៃគូរអភិវឌ្ឍន៍នានា និងអង្គការមិនមែនរដ្ឋបាល
សរុបអ្នកចូលរួមចំនួន ២០០នាក់ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។

អត្ថបទដែលជាប់ទាក់ទង