ឯកឧត្តម អ៊ុន ចាន់ដា កំពង់ចាម អញ្ជើញចូលរួមក្នុងប្រគល់-ទទួល រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ពីខេត្តGyeonggi សាធារណរដ្ឋកូរ៉េ

កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងតំណាងស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមក្នុងប្រគល់-ទទួល រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ពីខេត្តGyeonggi សាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Park Woo hee នាយកប្រតិបត្តិមូលនិធិសុខុមាលភាពសង្គមGO&DO ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
គួរ បញ្ជាក់ ថា រថយន្ត សង្គ្រោះ ចំនួន ៣គ្រឿង ដែល បាន ទទួល ពី សប្បុរសជន មកពី សាធារណរដ្ឋកូរ៉េ រួម មាន រថយន្ត ពន្លត់ អគ្គីភ័យ ចំនួន ២គ្រឿង សម្រាប់ ជូន បន្ត ទៅ ឱ្យ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ចាម និង រថយន្ត សង្គ្រោះ បន្ទាន់ចំនួន ១គ្រឿង សម្រាប់ ជូន បន្ត ទៅ ឱ្យ មន្ទីរពេទ្យ បង្អែក ស្រុក ស្រីសន្ធរ ដេីម្បី ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ ។

ក្នុង ពិធី ប្រគល់ និង ទទួល រថយន្ត សង្គ្រោះ មក ពី សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នេះ ដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាន សម្ដែង នូវការ គោរពជូនពរចំពោះទីស្នាក់ការ អគ្គីភ័យ ខេត្ត Gyeonggi មូលនិធិសុខុមាលភាពសង្គម Go&D០ និង លោក An Joong Hyun ព្រមទាំងសហការី ឱ្យ ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង