គួរឱ្យរំភើប! គ្រាន់តែចាប់ផ្តើមពរពោះភ្លាម ឌីជេ ណាណា ត្រូវបានស្វាមីហាមមិនឱ្យធ្វើការងារធ្ងន់ៗ ដោយខ្លាចប៉ះពាល់ដល់សុខភាពផងដែរ
មានការអបអរសាទរពីសំណាក់មហាជនក្រោយពីឌីជេ ណាណា ដែលមានឈ្មោះពិតប្រាកដថា នាង សុវ៉ាត់នា បានប្រកាសថានាងកំពុងមានគភ៌ក្រោយពីរៀបការបានប្រមាណជាមួយឆ្នាំ ។ អ្វីដែលគួរឱ្យរំភើបនោះគ្រាន់តែចាប់ផ្តើមពរពោះភ្លាម ឌីជេ ណាណា ត្រូវបានស្វាមីហាមមិនឱ្យធ្វើការងារធ្ងន់ៗ ដោយខ្លាចប៉ះពាល់ដល់សុខភាពផងដែរ ។ឌីជេ ណាណា ត្រូវបានគេស្គាល់ថាជាឌីជេដែលមានប្រជាប្រិយភាព និង ទទួលបានការគាំទ្រខ្លាំងនៅក្នុងកម្មវិធីនានា ជាពិសេសការផ្តល់នូវវីដេអូអប់រំជាច្រើននៅក្នុងបណ្តាញសង្គមផងដែរ ។ កាលពីប៉ុន្មានថ្ងៃមុនដែលត្រូវនឹងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំនោះ ឌីជេ ណាណា បាន Surprise ដល់ស្វាមី និង ក្រុមគ្រួសាពីលទ្ធផលដែលនាងកំពុងមានផ្ទៃពោះ ធ្វើឱ្យសមាជិកក្នុងគ្រួសារ និង ស្វាមីហូរទឹកភ្នែកពោរពេញដោយក្តីរំភើបផងដែរ ។ គ្រាន់តែចាប់ផ្តើមពពោះភ្លាម ឌីជេ ណាណា កាន់តែទទួលបានការ Take Care ពីសំណាក់ស្វាមីថែមមួយកម្រិតទៀតដោយលោក បានហាមមិនឱ្យនាងទទួលការងារធ្ងន់ៗខ្លាចប៉ះពាល់ដល់សុខភាព ។ឌីជេ ណា ណា បានរៀបការកាលពីថ្ងៃទី ២៨ មករា ឆ្នាំ ២០១៩ ដោយពិធីមង្គលរបស់នាងមិនទទួលទានគ្រឿងស្រវឹងឡើយ ។ អ្វីដែលចាប់អារម្មណ៍ថ្វីដ្បិតមិនមែនជាពិធីការិនីដែលនិយមការតុបតែងខ្លួនសិចស៊ី និង ឡូយឆាយក៏ពិតមែន តែគេសង្កេតឃើញ ឌីជេ ណាណា នៅតែមានឈ្មោះបោះសំឡេង និង លេចមុខក្នុងស្ប៉តពាណិជ្ជកម្មជាច្រើនហើយឆាប់ៗនេះនាងត្រៀម និង បង្ហាញមុខនៅក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោមួយទៀតផង ៕